កីឡា
បញ្ចប់ការប្រកួត កីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ រកឃើញជយលាភី៤វិញ្ញាសា
ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ បានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិ ដោយគណៈកម្មការបច្ចេកទេសនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានរកឃើញម្ចាស់ជយលាភីលើវិញ្ញាសាចំនួន ៤។

ជយលាភីទាំង៤វិញ្ញាសានេះ រួមមានវិញ្ញាសាវាយឯកត្តជននារី លេខ១មេដាយមាស កីឡាការិនី ញែម ស្រីណុច ខេត្តសៀមរាប, វាយឯកត្តជនអាយុក្រោម១៨ឆ្នាំ មេដាយមាស ឡេង សារិនរាជ ក្លិបក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, វាយគូបុរស មេ ដាយមាស កីឡាករ ប៊ុន កេន្នី និងកីឡាកីឡាករ ទេព ទីម៉ូធី ក្លិបឌីវេនខូ និងវិញ្ញាសាវាយឯកត្តជន បុរសម្នាក់ទល់ម្នាក់ មេដាយមាស កីឡាករ ប៊ុន កេន្នី ក្លិបឌីវេនខូ។ ក្រៅពីមេដាយមាស ក៏មានជយលាភីមេដាយប្រាក់ និងសំរឹទ្ធ លើវិញ្ញាសាទាំង៤នេះដូចៗគ្នា ដែលក្នុងនោះក្រសួងការពារ ជាតិឈ្នះមេដាយមាស២វិញ្ញាសា និងមេដាយសំរឹទ្ធ ២វិញ្ញាសា។ ពិធីបំពាក់មេដាយទទួលបានការអញ្ជើញផ្តល់កិត្តិយសពីលោកស្រី ស៊ុម សុខា នា យករងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ, លោក ទេព រិទ្ធិ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ព្រមទាំងតំណាងក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។



លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ ដែលបានដំណើរការអស់រយៈពេល ៤ថ្ងៃកន្លងមកនេះ បានបញ្ចប់ជាមួយនឹងលទ្ធផលល្អប្រសើរ។ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា អនុគណៈកម្មការគ្រប់ផ្នែកទាំងអស់ បានបំពេញតួនាទី និងការទទួលខុសត្រូវខ្ពស់លើភារកិច្ចរបស់ខ្លួន ដោយសហការរវាងគណៈកម្មការបច្ចេកទេស ប្រតិភូ កីឡាករ កីឡាការិនី បានអនុវត្តត្រឹមត្រូវតាមបទ បញ្ជាបច្ចេកទេសការប្រកួតតាមលក្ខណៈស្តង់ដាជាតិ និងអន្តរជាតិ។

អគ្គលេខាធិការរងរូបនេះបន្ថែមថា វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៤ដោយ សរុបការប្រកួតមានចំនួន៣៧ប្រកួត និងមានក្លិប រាជធានី-ខេត្តចូលរួមចំនួន១០ សរុបកីឡាករ ៤៤នាក់ និងកីឡាការិនី ៤ នាក់។ លោកបញ្ជាក់ថា ក្រោយពីបញ្ចប់ការប្រកួតនេះ ទៅសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាសម្រិតសម្រាំងបានកីឡាករ កីឡា ការិនី ដែលមានបច្ចេកទេសខ្ពស់ប្រកប ដោយទេពកោសល្យ និងសមត្ថភាព ព្រម ទាំងស្មារតីអង់អាចក្លាហាន ដែលអាចទៅចូលរួមការប្រកួតប្រជែង លើឆាកអន្តរជាតិជាពិសសេ គឺការប្រកួតប្រជែងស៊ីហ្គេមលើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ក្រុមបាល់ទាត់វ័យចាស់ ស្នងការនគរបាលខេត្តកណ្តាល ឈ្នះពានរង្វាន់បាល់ទាត់ឆ្នាំ២០២១
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


