កីឡា
យុវជនឆ្នើម Endrick បានសម្រេចក្តីស្រមៃចូលរួមក្លិបយក្ស Real Madrid
ខ្សែប្រយុទ្ធវ័យក្មេង Endrick បានសម្រេចក្ដីស្រមៃរបស់ខ្លួនតាំងពីក្មេងសម្រាប់ការចូលរួមជាមួយក្លិបអធិរាជស Real Madrid ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅខែកក្ដដា ឆ្នាំ២០២៤ នៅពេលរូបគេមានវ័យ១៨ឆ្នាំ។

កីឡាករ Endrick បាននិយាយថា ៖«វាជាទំនួលខុសត្រូវខ្ពស់ដែលខ្ញុំត្រូវទទួល។ វាជាការប្រកួតប្រជែងដ៏អស្ចារ្យ។ ខ្ញុំពិតជារំភើបសម្រាប់ការពាក់អាវ Real Madrid ក្នុងនាមជាកីឡាករ និងរីករាយជាមួយអ្នកគាំទ្រ។ នេះជាក្តីសុបិនរបស់ខ្ញុំតាំងពីក្មេង។ ខ្ញុំដឹងថា ខ្ញុំនៅតែមានបញ្ហាប្រឈមជាច្រើនតាំងពីខ្ញុំនៅក្រុម Palmeiras តែខ្ញុំអាចសម្របខ្លួនបានជាមួយពួកគេ។ យ៉ាងហោចណាស់ជួយក្រុមរបស់ខ្ញុំឱ្យឈរនៅលើកំពូលតារាង។ ពិតណាស់ ខ្ញុំក៏បានគិតពីរឿងក្រោយពេលខ្ញុំផ្លាស់ទៅ Real Madrid»។
កីឡាករវ័យក្មេងភាគច្រើនមានក្តីស្រមៃលេងឲ្យក្លិប Real Madrid ដោយសារក្លិបនេះមានប្រវត្តិសាស្រ្តដ៏អស្ចារ្យ។ Endrick ត្រូវចូលរូមជាមួយក្លិប Real Madrid នៅខែកក្ដដា ឆ្នាំ២០២៤ ជាពេលរូបគេមានអាយុ១៨ឆ្នាំ។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះអាចនឹងទទួលបានឱកាសបង្ហាញខ្លួនលើទីលានឆាប់ៗ ខណៈបច្ចុប្បន្នតំបន់ប្រយុទ្ធរបស់ក្លិបកំពុងខ្វះខាត បន្ទាប់ពីតារាឆ្នើម Benzema បានផ្លាស់ទៅលីគអារ៉ាប៊ីសាអ៊ូឌីត។
ស្ថិតក្នុងវ័យត្រឹម១៧ឆ្នាំ Endrick មានសមត្ថភាពដ៏គួរឲ្យចាប់អារម្មណ៍ដោយត្រូវបានកោះហៅចូលក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតជម្រុះជើងឯកពិភពលោក World Cup និងបានជួយឲ្យក្លិប Palmeiras ឈ្នះជើងឯកលីគកំពូលប្រេស៊ីលឆ្នាំ២០២៣។

កីឡាករ Endrick បានបន្ថែមថា ៖«កាលពីខ្ញុំនៅតូច ខ្ញុំអាចបញ្ជាក់បានថា ខ្ញុំមិនខ្លាចនរណាទេ។ រឿងចាប់ផ្តើមតាំងពីខ្ញុំនៅក្មេងម្ល៉េះ។ ខ្ញុំគ្រាន់តែចង់លេងបាល់ទាត់។ ខ្ញុំយល់ច្បាស់ណាស់អំពីរឿងនោះ។ ខ្ញុំមិនខ្លាចនរណា និងអ្វីៗទាំងអស់»។
ខ្សែប្រយុទ្ធ Endrick នឹងត្រូវចាប់ដៃគូជាមួយមិត្តរួមជាតិប្រេស៊ីលគឺកីឡាករ Vinicius និង Rodrygo។ ចាប់ពីឆ្នាំ២០២២មក រូបគេបានបង្ហាញខ្លួនលើទីលានឲ្យ Palmeiras បាន៣៨លើក និងរកបាន១៤គ្រាប់៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Marca
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


