កីឡា
ទៅប្រកួតមិត្តភាពនៅចិន Al Nassr របស់ Ronaldo នឹងទទួលបាន១៣លានដុល្លារ
ក្រុម Al Nassr របស់តារាឆ្នើម Cristiano Ronaldo នឹងទទួលបានប្រាក់ប្រមាណ១៣លានដុល្លារអាមេរិកសម្រាប់ការប្រកួតមិត្តភាពនៅប្រទេសចិននាខែមករា ឆ្នាំ២០២៤ ដែលត្រូវបានរំពឹងមានអ្នកគាំទ្រ២០០លាននាក់កំពុងរង់ចាំមើលការប្រកួតនេះ។

តាមការគ្រោងទុក Ronaldo និងមិត្តរួមក្រុមត្រូវធ្វើដំណើរទៅប្រទេសចិននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដើម្បីប្រកួតមិត្តភាពក្នុងថ្ងៃឈប់សម្រាក FIFA។ ក្រុមរបស់លីគកំពូលអារ៉ាប៊ីសាអ៊ូឌីតនឹងប្រកួតជាមួយ Shanghai Shenhua ថ្ងៃទី២៤ ខែមករា និងបន្តប៉ះ Zhejiang Professional ថ្ងៃទី២៨ ខែមករា។
ក្រុមទាំង២ស្ថិតក្នុងក្របខណ្ឌលីគកំពូលចិន Chinese Super League ខណៈ Shanghai កំពុងឈរលេខ៥ និង Zhejiang Professional លេខ៣ក្នុងតារាង។ ការប្រកួតទាំង២ធ្វើឡើងនៅកីឡដ្ឋាន Shenzhen Universiade Center។ តាមសេចក្តីរាយការណ៍ Al Nassr នឹងទទួលបានប្រាក់ឈ្នួលសរុបចំនួន១៣លានដុល្លារពីការប្រកួតមិត្តភាពទាំងពីរ។
ការប្រកួតចុងក្រោយ ក្នុងឆ្នាំ២០២៣ Al-Nassr ប៉ះ Al-Taawoun ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ មុនពេលធ្វើដំណើរទៅកាន់ប្រទេសចិន។

នៅលើ Twitter របស់ក្លិប Al Nassr ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldo បាននិយាយថា៖«តើអ្នកត្រៀមខ្លួនហើយឬនៅ? វានឹងក្លាយជាពេលវេលាដ៏រំភើបមួយសម្រាប់អ្នកគាំទ្រ Al Nassr និង Ronaldo នៅចិន។ ការប្រកួតមិត្តភាពទេសចរណ៍នេះនឹងក្លាយជាការដូពិសេសសម្រាប់ឆ្នាំថ្មី»។
មានការលើកឡើងថា អ្នកគាំទ្រប្រមាណ២០០លាននាក់កំពុងទន្ទឹងរង់ចាំមើលការប្រកួតមិត្តភាពនៅចិននេះ។ កីឡាករសំខាន់របស់ក្លិមាន Anderson Talisca, Otavio និង Marcelo Brozovic សុទ្ធតែបានសម្តែងការសាទរចំពោះដំណើរទេសចរណ៍នៅចិន៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ sportsbrief
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


