កីឡា
ការឡើងថ្លៃសណ្ឋាគារនៅប៉ារីសក្នុងកីឡាអូឡាំពិក២០២៤កំពុងរងការរិះគន់
ការរំពឹងទុកនៃការឡើងថ្លៃសណ្ឋាគារក្នុងទីក្រុងប៉ារីសប្រទេសបារាំងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកបានកើនលើសការរំពឹងទុកដែលបានជំរុញឲ្យមានការតវ៉ាភ្លាមៗ។
តម្លៃសំបុត្រសម្រាប់យប់នៃពិធីបើកចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកក្កដា អាចកើនឡើង ២២៦%។ នេះបើយោងតាមការសិក្សាបានចេញផ្សាយកាលពីថ្ងៃពុធមុនដោយ UFC-Que Choisir។

ទន្ទឹមនឹងការឡើងថ្លៃ ការតវ៉ានិងការត្អួញត្អែរបានកើនឡើង។ វាមិនត្រឹមតែជាការកើនឡើងតម្លៃប៉ុណ្ណោះទេ វាក៏មានការត្អូញត្អែរអំពីការលំបាកដែលសណ្ឋាគារជាច្រើនកំណត់លើអតិថិជននៅពេលកក់ទុក ក្នុងករណីខ្លះបង្ខំឱ្យពួកគេកក់លើសពីមួយយប់។ ស្ថានភាពនេះជួនកាលមានភាពស្មុគស្មាញសម្រាប់អ្នកទេសចរ ពីព្រោះពួកគេត្រូវគោរពតាមកាតព្វកិច្ច។ ក្នុងឱកាសនេះ វត្តមានកីឡាអូឡាំពិកបានផ្លាស់ប្តូររបៀបធ្វើការ។
ការសិក្សាមួយផ្សេងទៀតបានចេញផ្សាយនៅក្នុងខែកញ្ញាដោយការិយាល័យអនុសញ្ញាទីក្រុងប៉ារីស និងការិយាល័យអ្នកទស្សនា បានព្រមានថា នៅតំបន់ Île-de-France តម្លៃបន្ទប់ជាមធ្យមក្នុងខែកក្កដាគឺ ១៦៩អឺរ៉ូ ធៀបនឹងការប៉ាន់ស្មានចំនួន ៦៦៩អឺរ៉ូក្នុងអំឡុងពេលប្រកួតអូឡាំពិក ឆ្នាំ២០២៤។ វាមិនត្រឹមតែសណ្ឋាគារដែលកំពុងទាញយកអត្ថប្រយោជន៍ពីកីឡាដើម្បីដំឡើងតម្លៃប៉ុណ្ណោះទេ សូម្បីតែអាផាតមិន និងផ្ទះ ដែលបានចុះបញ្ជីនៅកម្មវិធី Airbnb ក៏បានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុងជុំវិញពិភពលោក។ តម្លៃមិនអាចប្រៀបធៀបនឹងព្រឹត្តិការណ៍កីឡាមុនៗដែលធ្វើនៅទីក្រុងប៉ារីស សូម្បីតែព្រឹត្តិការណ៍បាល់ទាត់ប្រចាំទ្វីបក៏ដោយ។

ការកក់សណ្ឋាគារជាច្រើនបានធ្វើឡើងរួចហើយ ប៉ុន្តែការផ្គត់ផ្គង់នៅទីក្រុងប៉ារីសគឺធំសម្បើម ហើយជាច្រើនទៀតមិនទាន់ត្រូវបានធ្វើឡើង ហើយវាទំនងជាថាការតវ៉ា និងអារម្មណ៍ទូទៅនឹងធ្វើឱ្យស្ថានការណ៍ផ្លាស់ប្តូរ។
ការព្យាករថា ភ្ញៀវទេសចរជិត៣លាននាក់នឹងទៅទីក្រុងប៉ារីសអំឡុងពេលកីឡាអូឡាំពិក ដូច្នេះការផ្គត់ផ្គង់សណ្ឋាគារត្រូវការកាន់តែច្រើន។ សន្តិសុខគឺជាផ្នែកមួយដ៏សំខាន់ដែលអាជ្ញាធរកំពុងយកចិត្តទុកដាក់ជាពិសេស ពីព្រោះវានឹងក្លាយជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុន ដោយពិធីបើកជាផ្លូវការរៀបចំជាលើកដំបូងនៅមាត់ទន្លេ Seine ពោលគឺនៅខាងក្រៅកីឡដ្ឋាន៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


