កីឡា
លន បញ្ញា ប្រាប់មូលហេតុចង់ឲ្យឡើងតម្លៃខ្លួនកីឡាករឆ្នើមៗខ្ពស់
កាលពីជាងមួយសប្តាហ៍មុន កីឡាករប្រដាល់ លន បញ្ញា ត្រូវបានមហាជនចាប់អារម្មណ៍ពាក់ព័ន្ធនឹងតម្លៃខ្លួនឡើងប្រកួតដែលចង់ឲ្យឡើងខ្ពស់សម្រាប់កីឡាករប្រដាល់គុនខ្មែរឆ្នើមៗ។

ពាក់ព័ន្ធនឹងចំណុចនេះ លន បញ្ញា បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា កន្លងមក អ្នកគាំទ្រមួយចំនួនចង់ឲ្យកីឡាករល្បីៗឡើងប្រកួតយូរៗម្តង។ ប្រសិនបើឲ្យពួកគាត់ឡើងប្រកួតយូរៗម្តង ពួកគាត់គួរទទួលបានតម្លៃខ្លួនខ្ពស់សម្រាប់ការចំណាយប្រចាំថ្ងៃទាំងជីវភាពគ្រួសារ និងការហ្វឹកហាត់។ ផ្ទុយទៅវិញ ប្រសិនបើតម្លៃខ្លួនទាប ហើយយូរៗប្រកួតម្តង ដូច្នេះពួកគាត់នឹងមិនមានប្រាក់សម្រាប់ការដោះស្រាយប្រចាំថ្ងៃគ្រប់គ្រាន់ទេ។

លន បញ្ញា បាននិយាយថា ៖«ដោយសារមានអ្នកខ្លះបានលើកឡើងថា កីឡាករគុនខ្មែរគួរតែប្រកួតយូរៗម្តង។ សម្រាប់ខ្ញុំ បើចង់ឲ្យកីឡាករយូរៗវ៉ៃម្តង គួរតែលើកកីឡាករឆ្នើមណាម្នាក់ដែលជាកីឡាករមានក្បាច់គុនល្អ សមត្ថភាពគ្រប់គ្រាន់ និងមានប្រជាប្រិយភាពល្បីខ្លាំង ដូចជា បង ធឿន ធារ៉ា ជាដើម។ លើកគាត់ ឲ្យតម្លៃខ្លួនដ៏ថ្លៃមួយជា Super Star របស់គុនខ្មែរ។ ឲ្យតម្លៃខ្លួនឲ្យថ្លៃសមរម្យ»។

«ខ្ញុំមិនហ៊ានថា ចំនួនប៉ុន្មានទេ។ វាស្រ័យលើបងប្អូន និងម្ចាស់កម្មវិធីជាអ្នកកំណត់។ សម្រាប់តម្លៃខ្លួនរបស់កីឡាករឡើងប្រកួតបច្ចុប្បន្នសមរម្យអាចទទួលយកបានហើយ បើប្រៀបធៀបនឹងពីមុន តែបើឲ្យកីឡាករឆ្នើមៗរបស់យើងដូចជា បង ធឿន ធារ៉ា បង ព្រំ សំណាង ជាដើមយូរៗប្រកួតម្តង ២ឬ៣ខែប្រកួតម្តងគួរតែផ្តល់តម្លៃខ្លួនពួកគាត់ឲ្យខ្ពស់»។ លន បញ្ញា បានបន្ថែម។

លន បញ្ញា ជាកីឡាករប្រដាល់គុនខ្មែរម្នាក់ដែលកំពុងទទួលបានជោគជ័យទាំងសម្រាប់អាជីពផ្ទាល់ខ្លួន និងជូនជាតិ។ រូបគេបានឈ្នះមេដាយមាស និងប្រាក់កីឡាស៊ីហ្គេម២លើកចុងក្រោយ និងខ្សែក្រវាត់៤គ្រឿង។ រូបគេបានរក្សាកំណត់ត្រាមិនចាញ់រយៈពេល៣ឆ្នាំហើយសម្រាប់ការប្រកួតគុនខ្មែរ និងជាពិសេសទើបតែទទួលបានរង្វាន់រយន្ត១គ្រឿងកាលពីពេលថ្មីៗនេះ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


