កីឡា
Son យកឈ្នះ Min-jae, Ronaldo ក្លាយជាកីឡាករល្អបំផុតប្រចាំអាស៊ីលើកទី៩
តារាឆ្នើមជម្រើសជាតិកូរ៉េខាងត្បូង Son Heung-Min បានឈ្នះពានរង្វាន់កីឡាកល្អបំផុតប្រចាំទ្វីបអាស៊ីឆ្នាំ២០២៣ ក្រោយការបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្លិប Tottenham Hotspur នៅក្នុងប្រទេសអង់គេ្លស។

ឆ្នាំ២០២៣ Son Heung-Min ទទួលបានសំឡេងបោះឆ្នោតគាំទ្រចំនួន២៣១ពិន្ទុ ខណៈខ្សែការពារកូរ៉េខាងត្បូង Kim Min-jae របស់ក្លិប Bayern Munich ទទួលបាន១៩៧ពិន្ទុ និងកីឡាករ Cristiano Ronaldo របស់ក្លិប Al-Nassr ទទួលបាន១៧២ពិន្ទុ។
តារាធ្នើម Ronaldo ជម្រើសជាតិព័រទុយហ្គាល់ មានឈ្មោះក្នុងការបោះឆ្នោតពានរង្វាន់កីឡាករល្អប្រចាំទ្វីបអាស៊ី ដោយសាររូបគេផ្លាស់មកលេងនៅលីគអារ៉ាប៊ីសាអ៊ូឌីត ដែលស្ថិតក្នុងទ្វីបអាស៊ី ខណៈ Son Heung-Min និង Kim Min-jae ជាកីឡាករអាស៊ីស្រាប់ ដូច្នេះទោះបីរូបគេលេងនៅអឺរ៉ុបក៏នៅតែអាចចូលប្រជែងក្នុងពានរង្វាន់កីឡាកល្អបំផុតប្រចាំទ្វីបអាស៊ី។

Son បានឈ្នះពានរង្វាន់កីឡាកល្អបំផុតប្រចាំទ្វីបអាស៊ីនេះចំនួន៩លើកហើយគឺឆ្នាំ២០១៤ ២០១៥ ២០១៧ ២០១៨ ២០១៩ ២០២០ ២០២១ ២០២២ និង២០២៣។ អ្វីដែលពិសេសក្នុងរយៈពេល៧ឆ្នាំចុងក្រោយគ្មានកីឡាករណាអាចប្រជែងយកពានរង្វាន់នេះជាមួយគេបានទេ។
ពានរង្វាន់កីឡាករបាល់ទាត់ល្អបំផុតនៅអាស៊ីជាពានរង្វាន់បាល់ទាត់ប្រចាំឆ្នាំរបស់សមាគមកីឡាបាល់ទាត់អាស៊ី ដែលរៀបចំដោយ Titan Sports ហើយពាននេះបានផ្តល់ទៅកីឡាករដែលមានទម្រង់លេងល្អបំផុតប្រចាំឆ្នាំសម្រាប់កីឡាករបាល់ទាត់នៅទ្វីបអាស៊ី៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


