កីឡា
ទិដ្ឋភាពជង្គង់ពេញៗ អេ អាំម៉ារីន ផ្តួលកីឡាករថៃ ប៊ុយ ស.ស៊ុផាបទឹក២
អ្នកលេងកម្ពស់ខ្ពស់វ័យក្មេង អេ អេអាំម៉ារីន ភូថង ប្រើពេលត្រឹមតែ២ទឹកប៉ុណ្ណោះដើម្បីផ្តួលកីឡាករថៃ ប៊ុយ ស.ស៊ុផាប ឲ្យលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២នៅកម្មវិធីប្រដាល់គុនខ្មែរ «រាត្រីប្រយុទ្ធប្រដាល់ ជើងឯក គូបូតា» ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។
នៅទឹកទី១ អេ អាំម៉ារីន បានទាត់ជើងក្រោមធ្ងន់ៗដែលបានធ្វើឲ្យអ្នកលេងឆ្លងដែន ប៊ុយ ស.ស៊ុផាប បង្ហាញអាការឈឺចាប់ម្តងម្កាល ប៉ុន្តែរូបគេរក្សាការដើរចូលដដែរ។ ចូលទឹកទី២ កីឡាករថៃបានព្យាយាមសម្រុកចូលប្រើកណ្តាលដៃ និងចាប់អោប ប៉ុន្តែបច្ចេកទេសថយ ការពារ និងវាយបករបស់អ្នកលេងគុនខ្មែរពិតជាមានប្រសិទ្ធភាព។
អាំម៉ារីន បានទាត់ជើងក្រោមជារឿយៗនិងឡើងមួយជង្គង់ចូលពេញបណ្តាលឲ្យអាជ្ញាកណ្តាលរាប់ ប៊ុយ ស.ស៊ុផាប លើកទី១ និងរាប់លើកទី២តាមរយៈការត្រូវមួយជង្គង់ទៀត ហើយចុងក្រោយបញ្ឈប់ការប្រកួតតែម្តង បន្ទាប់ពីទាត់ត្រូវភ្លៅឡើងជាំខ្មៅដែលមិនអាចបន្តការប្រកួតបាន។
ខាងក្រោមជារូបភាពខ្លះៗ












អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


