កីឡា
Neymar ឆ្លើយតបទៅអ្នកសើចចំអកពាក់ព័ន្ធនឹងទម្ងន់របស់ខ្លួន
កាលពីចុងសប្តាហ៍មុនមានរឿងផ្ទុះឡើង ក្រោយ Neymar ត្រូវបានគេប្រទះឃើញនៅក្នុងពិធីខួបកំណើតគម្រប់៥៨ឆ្នាំរបស់លោក Romario ហើយកីឡាករវ័យ៣១ឆ្នាំរូបនេះរងការរិះគន់ច្រើនអំពីរាងកាយរបស់ខ្លួនដែលមើលទៅធាត់ខ្លាំង។

កាលពីថ្ងៃទី១៧ខែតុលា ខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Neymar បានរងរបួសពេលកំពុងលេងឱ្យក្លិប Al-Hilal នៅលីគអារ៉ាប៊ីសាអ៊ូឌីត ដោយរងរបួសដាច់សរសៃពួរជើងឆ្វេង ជាហេតុធ្វើឲ្យរូបគេអវត្តមាននៅលើទីលាន។ តាមការបញ្ជាក់របស់គ្រូពេទ្យជម្រើសជាតិប្រេស៊ីល លោក Rodrigo Lasmar ថា តារាឆ្នើមប្រេស៊ីលរូបនេះមិនអាចវិលចូលទីលានបានទេរហូតដល់ដើមរដូវកាល ២០២៤-២០២៥។
Neymar បាននិយាយថា ៖«ការហ្វឹកហាត់ថ្ងៃនេះបានបញ្ចប់ហើយ។ ខ្ញុំគិតថា គីឡូខ្ញុំគឺស្រស់ស្អាត។ វាធាត់មែនទេ ខ្ញុំគិតថា មិនអីទេ»។ រូបគេបានបង្ហោះវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រោយមានរូបថតជាច្រើនសន្លឹកត្រូវបានផ្សព្វផ្សាយហើយក៏មានអ្នកសើចចំអកជាច្រើន៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Marca
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


