កីឡា
Sammy វិភាគថា ធន់ រិទ្ធី មាន៧០%ក្នុងការយកឈ្នះ Saiyok
កីឡាករថៃ Sammy Banchamek បានយល់ឃើញជើងខ្លាំងគុនខ្មែរ ធន់ រិទ្ធី សង្ឃឹម៧០%ក្នុងការយកឈ្នះលើខ្លាចាស់កំណាចឆ្លងដែនថៃ Saiyok Pumpanmuang នៅថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជា។

Sammy ដែលធ្លាប់ឈ្នះ ធន់ រិទ្ធី ម្តង និងចាញ់ម្តងបានចេញវិភាគថា រូបគេពិតជាចាប់អារម្មណ៍ចំពោះជំនួបជើងខ្លាំងគុនខ្មែរ និងជើងខ្លាំងថៃនាចុងសប្តាហ៍នេះណាស់។ ផ្អែកលើកត្តាសំខាន់៣ដែល ធន់ រិទ្ធី មានភាគរយដល់៧០%ដែលអាចយកឈ្នះលើកីឡាករ Saiyok។ ទី១ ការប្រកួតនៅទឹកដីកម្ពុជា ដូច្នេះកីឡាករម្ចាស់ផ្ទះមានប្រៀបទៅហើយ។
កីឡាករថៃរូបនេះបន្តទៀតថា ទី២ ធន់ រិទ្ធី មានកណ្តាប់ដៃធ្ងន់ និងច្បាស់ ប្រសិនបើ Saiyok ភ្លាត់ចូលកណ្តាប់ដៃរបស់កីឡាករកម្ពុជាប្រាកដជាពិបាកទប់ទល់ណាស់។ ជាក់ស្តែងរូបគេបានស្គាល់កណ្តាប់ដៃរបស់ ធន់ រិទ្ធី ច្បាស់ណាស់នៅពេលជួបគ្នាចុងក្រោយសន្លប់ធំ។ ទី៣ កីឡាករកម្ពុជានៅវ័យក្មេងជាង ដូច្នេះកម្លាំងស៊ុហ្វល្អដែលអាចជាផលល្អសម្រាប់ការតស៊ូគ្នា៣ទឹក។

ទោះបីជាយ៉ាងណា Sammy បាននិយាយពីកីឡាករថៃថា Saiyok មានសង្ឃឹមឈ្នះ៤០% ប៉ុន្តែកីឡាករថៃរូបនេះមានអាវុធល្អច្រើនជាង។ រូបគេមានកណ្តាប់ដៃល្អ និងទាត់ជើងឆ្វេងដ៏គ្រោះថ្នាក់ ហើយភាពធន់រឹងមាំរបស់គេល្អជាង ដូច្នេះ ធន់ រិទ្ធី ត្រូវប្រយ័ត្នខ្លាំងមែនចំពោះជើងរបស់ Saiyok។
នេះជាការជួបគ្នាលើកទី២ រវាង ធន់ រិទ្ធី និង Saiyok បន្ទាប់ពីលើកទី១ កីឡាករកម្ពុជាបានចាញ់ក្នុងទឹកទី២។ ការជួបគ្នាលើកទី១នោះ ជើងខ្លាំងកម្ពុជាបានវាយកណ្តាប់ដៃឲ្យខ្លាចាស់ថៃត្រូវបានអាជ្ញាកណ្តាលរាប់៨ម្តងក្នុងទឹកទី១ ប៉ុន្តែចូលទឹកទី២ រូបគេបានប្តូរពីការប្រើកណ្តាប់ដៃមកទាត់រហូតធ្វើឲ្យ ថៃ រិទ្ធី បោះបង់ចោលការប្រកួតក្នុងទឹកទី២។

គិតរហូតដល់ពេលនេះ Saiyok ធ្លាប់ប្រកួតជាមួយកីឡាករកម្ពុជា៣រូបហើយគឺលើកទី១បានឈ្នះ ផាន់ គ្រាន់ ក្នុងទឹកទី១កាលពីឆ្នាំ២០១៦។ លើកទី២ រូបគេបានឈ្នះ ធន់ រិទ្ធី ក្នុងទឹកទី២កាលពីឆ្នាំ២០២២ និងលើកទី៣បានចាញ់កីឡាករ ធឿន ធារ៉ា ក្នុងទឹកទី១កាលពីឆ្នាំ២០២២។
នៅថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈនេះ ធន់ រិទ្ធី បានត្រៀមខ្លួនរួចរាល់ហើយដើម្បីសងសឹកខ្លាចាស់ Saiyok៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


