កីឡា
Pochettino សុំទោសអ្នកគាំទ្រ Chelsea ក្រោយការដឹកនាំក្រុមមិនបានល្អ
ក្នុងសប្ដាហ៍ទី២៣ ក្នុងក្របខណ្ឌ Premier League លោក Mauricio Pochettino នៅតែបន្តធ្វើមិនបានល្អ ដោយមិនអាចជួយឲ្យក្រុមតោខៀវ Chelsea រកបាន៣ពិន្ទុក្នុងដីខ្លួនឯង បន្ទាប់ពីចាញ់ក្រុម Wolves ៤-២។

លោក Mauricio Pochettino គ្រូបង្វឹកក្រុមChelsea បាននិយាយថា៖«ការយល់ឃើញគឺជារឿងមួយហើយក្រុម Chelsea គួរតែស្ថិតក្នុងចំណាត់ថ្នាក់ផ្សេង ប៉ុន្តែសម្រាប់កាលៈទេសៈផ្សេងគ្នា។ យើងមិននៅទីនោះទេ។ អ្វីដែលយើងអាចធ្វើបានសំខាន់បំផុតគឺមានអារម្មណ៍ថាមានទំនួលខុសត្រូវ។ ដូច្នេះការយល់ពីអារម្មណ៏អ្នកគាំទ្រពិតជាសំខាន់។ យើងចង់សុំទោសហើយមានអារម្មណ៍ថា ធ្វើខុស តែយើងត្រូវតស៊ូទាំងអស់គ្នា។ បើយើងចង់ទទួលបានលទ្ធផលល្អទៅថ្ងៃអនាគត យើងត្រូវនៅជាមួយគ្នា»។
ឆ្លងកាត់ការប្រកួតចំនួន២៣លើក Chelsea ឈ្នះ៩ ស្មើ៤ ចាញ់១០ រកបានតែ៣១ពិន្ទុប៉ុណ្ណោះ ហើយស្ថិតនៅចំណាត់ថ្នាក់លេខ១១ ក្នុងតារាងពិន្ទុ។ ទោះបីមានកំណែទម្រង់និងចំណាយលុយយ៉ាងច្រើនក្នុងការនាំយកកីឡាករថ្មីៗមករួមក្រុមក៏ដោយ ប៉ុន្តែក្លិបមួយនេះនៅតែធ្វើមិនបានល្អ ខណៈបច្ចុប្បន្នកៅអីរបស់គ្រូបង្វឹកក្រុមតោខៀវកំពុងឡើងកម្ដៅ។

លោក Mauricio Pochettino បានបន្ថែមថា ៖«ពួកយើងមិនស័ក្តិសមជាក្រុមមួយដែលល្អក្នុងប្រវត្តិរបស់ក្លិបទេ។ យើងត្រូវទទួលយកវា ហើយព្រមទទួលការរិះគន់ ប៉ុន្តែយើងមិនអាចបោះបង់បានទេ។ យើងត្រូវបន្តធ្វើការ ព្យាយាមផ្លាស់ប្តូរ ធ្វើការសម្រេចចិត្ត ព្យាយាមរកវិធីផ្សេង។ ប្រសិនបើវាមិនដំណើរការតាមរបៀបនេះ យើងត្រូវស្វែងរកដំណោះស្រាយផ្សេងទៀត»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Skysports
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


