កីឡា
ក្រុមបាល់ទះនារី Red Rockets គ្រងជើងឯកលីគនារីជប៉ុន២ឆ្នាំជាប់គ្នា
ក្រុមបាល់ទះនារី NEC Red Rockets Kawasaki បានយកឈ្នះក្រុម JT Marvelous Nishinomiya ដែលមានប្រវត្តិមិនធ្លាប់ចាញ់ក្នុងវគ្គសន្សំពិន្ទុដើម្បីក្លាយជាម្ចាស់ជើងលីគបាល់ទះនាទីជប៉ុន V.League ពីរឆ្នាំជាប់គ្នា។

ម្ចាស់ការពារតំណែងជើងឯកឆ្នាំ NEC Red Rockets Kawasaki បានអបអរការឈ្នះជើងឯកជាតិស្ត្រីជាលើកទី៩របស់ពួកគេ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញក្នុងលទ្ធផល ៣-១ (២៧-២៥, ៣២-៣០, ១៦-២៥, ២៥-១៧) ធ្វើឲ្យក្រុមJT Marvelous Nishomiya ខកចិត្តយ៉ាងខ្លាំង ដោយសារពួកគេមិនធ្លាប់ចាញ់សោះក្នុងវគ្គសន្សំពិន្ទុចាប់តាំងពីដើមរដូវកាលរហូតដល់វគ្គផ្តាច់ព្រ័ត្រទើបស្គាល់ជាតិបរាជ័យ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ V-League កាលពីថ្ងៃអាទិត្យនៅចំពោះមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៣០០០នាក់ នៅកីឡដ្ឋាន Takasaki Arena ក្នុងទីក្រុង Takasaki។ ក្នុងនោះក្រុម Saitama Ageo Medics បានដណ្ដើមបានមេដាយសំរិទ្ធ បន្ទាប់ពីបានយកឈ្នះក្នុងលទ្ធផល ៣-០ (២៥-២០, ២៥-២២, ២៥-១៨)លើក្រុម Toyota Auto Body Queenseis Kariya ។

កីឡាការិនី Sarina Koga អាយុ២៧ឆ្នាំមកពី NEC Red Rockets Kawasaki បានដឹកនាំក្រុមដោយទទួលបាន២៦ពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយត្រូវបានជាប់ឈ្មោះជាកីឡាការិនីឆ្នើមក្នុងលីគ២ឆ្នាំជាប់គ្នា។ ការប្រកួតលីគបាល់ទះនារីជប៉ុន មានក្រុម១២ចូលរួមប្រកួតប្រជែង។ ចំពោះក្រុមបាល់ទះនារី NEC Red Rockets ជាក្រុមល្អនាពេលបច្ចុប្បន្ន បន្ទាប់ពីពួកគេបានយកធ្លាប់ឈ្នះពានរង្វាន់នេះចំនួន៩លើក គិតចាប់តាំងពីឆ្នាំ១៩៦៧ ជាពេលដែលពានរង្វាន់នេះត្រូវបានបង្កើតឡើង៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Asianvolleyball
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


