កីឡា
ផលិតករទូរទស្សន៍បាយ័ន លោក គង់ វិសាល ក្លាយជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡា២
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បានតែងតាំងលោក គង់ វិសាល ផលិតករកម្មវិធីដ៏ល្បីម្នាក់ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័នជាទីប្រឹក្សាជាន់ខ្ពស់របស់ខ្លួន។
ការតែងតាំងលោក គង់ វិសាល ជាទីប្រឹក្សាជាន់ខ្ពស់សម្រាប់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិទី៧ ដោយមានវត្តមានលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ អនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហេង សុខឃន ជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ជាមួយគ្នានេះ លោក គង់ វិសាល ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់សម្រាប់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាអាណត្តិទី១ដែលមានលោក ហេង សុខឃន ជាប្រធាន។

មួយរយៈពេលចុងក្រោយនេះ លោក គង់ វិសាល ត្រូវបានគេឃើញញឹកញាប់សម្រាប់ការតំណាងឲ្យស្ថានីយ៍ទូរទស្សន៍បាយ័នក្នុងព្រឹត្តិការណ៍ប្រដាល់នានាដូចជាសន្និសីទសារព័ត៌មាន និងកម្មវិធីប្រកួតប្រដាល់ធំៗជាដើម។
លោក គង់ វិសាល មានបទពិសោធច្រើនរាប់ឆ្នាំមកហើយពាក់ព័ន្ធនឹងការផលិតកម្មវិធីប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន ជាពិសេសកម្មវិធីសិល្បៈកម្សាន្ត។ ឥឡូវនេះ លោកឈានជើងចូលរួមក្នុងសកម្មភាពកីឡាថែមទៀតដើម្បីរួមចំណែកជំរុញឲ្យវិស័យកីឡាប្រដាល់គុនខ្មែរកាន់តែរីកចម្រើន៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


