កីឡា
លោក Klopp ថា Man Utd នឹងចាញ់ Arsenal បើលេងដូចយប់មិញ
លោក Jurgen Klopp បានព្រមានពីក្រុម Manchester United នឹងចាញ់ក្រុមកាំភ្លើងធំ Arsenal នៅខែក្រោយ ប្រសិនបើពួកគេលេងលេងដូចយប់មិញដែលបានស្មើ Liverpool ២-២។

ក្រុម Manchester United នឹងទទួល Arsenal នៅថ្ងៃទី១១ ខែឧសភា។ លោក Klopp គ្រូបង្វឹក Liverpool បានដាស់តឿន Man Utd ត្រូវការបង្កើនសមត្ថភាព ប្រសិនបើពួកគេមិនចង់ចាញ់ Arsenal។
ចំពោះស្ថិតិការប្រកួតយប់មិញក្រុមម្ចាស់ផ្ទះបិសាចក្រហម Man Utd បានបង្កើតឱកាសស៊ុត៩លើក ស៊ុតចំគោលដៅ៥លើក និងគ្រប់គ្រងបាល់៣៨% ខណៈក្រុមភ្ញៀវហង្សក្រហម Liverpool បង្កើតឱកាស២៨លើក ស៊ុតចំគោលដៅ៧លើក គ្រប់គ្រងបាល់៦២% ប៉ុន្តែលទ្ធផលស្មើគ្នា ២-២។
លោក Jurgen Klopp បាននិយាយថា ៖«បើយើងនៅចំណាត់ថ្នាក់ជិតគ្នានោះវាកាន់តែអស្ចារ្យ ប៉ុន្តែ Arsenal គឺជាក្រុមដ៏ល្អមួយ។ បើក្រុម Man Utd លេងដូចថ្ងៃនេះ នោះ Arsenal នឹងឈ្នះការប្រកួតនេះ ខ្ញុំប្រាកដ១០០%។ ខ្ញុំសុំទោសដែលនិយាយដូច្នេះ»។

កាលពីយប់ថ្ងៃអាទិត្យ ជាការប្រកួតលើកទី២របស់ Liverpool នៅកីឡដ្ឋាន Old Trafford ក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយ។ ក្នុងនោះពួកគេបានចាញ់ Man Utd ៤-៣ ក្នុងពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងយប់មិញស្មើគ្នា ២-២ ជាហេតុធ្វើឲ្យការប្រជែងជើងឯក Premier League រដូវកាលនេះកាន់តែតានតឹង។
លោក Klopp បន្ថែមថា ៖«ជាការពិត យើងគួរតែឈ្នះការប្រកួតទាំងពីរនេះ តែយើងធ្វើមិនបាន»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


