កីឡា
ថ្ងៃសុក្រនេះ ព្រុំ សំណាង ប៉ះ Lucas ធ្លាប់វ៉ៃគុនចម្រុះមិនធ្លាប់ចាញ់នៅ ONE
អ្នកលេងគុនខ្មែរ ព្រុំ សំណាង ត្រូវប៉ះកីឡាករប្រេស៊ីល Lucas Gabriel ទម្ងន់៨១គីឡូក្រាម នាថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ នៅសង្វៀនបាយ័នគូបូតាស្ទឹងមានន័យដែលអាចចាត់ទុកជាការប្រកួតដ៏ពិបាកមួយសម្រាប់កីឡាករកម្ពុជា។

កីឡាករប្រេស៊ីល Lucas Grabriel កម្ពស់១.៧៥ម៉ែត្រ អាយុ២៤ឆ្នាំ ហ្វឹកហាត់នៅក្លិប Novauniao Phuket ប្រទេសថៃដែលធ្លាប់បានឡើងសង្វៀននៅទីនោះច្រើន។ រូបគេធ្លាប់វ៉ៃគុនចម្រុះ៩ដងក្នុងនោះឈ្នះ៨ដង និងចាញ់១ដង។ អ្វីដែលគួរឲ្យកត់សំគាល់ រូបគេធ្លាប់បានប្រកួតគុនចម្រុះនៅសង្វៀនធំ ONE Championship ពីរដងគឺទទួលបានជ័យជម្នះទាំងពីរដង។

ការប្រកួតលើកទី១ Lucas Grabriel បានយកឈ្នះកីឡាកររុស្ស៊ី Kurbanali Isabekov ដោយពិន្ទុសម្រាប់ការប្រកួតគុនចម្រុះ៣ទឹក និងលើកទី២បានយកឈ្នះកីឡាករអ៊ូបេគីស្ថាន Ibragim Shaymanov ដោយពិន្ទុសម្រាប់ការប្រកួតគុនចម្រុះ៣ទឹក។

ទោះបីជាយ៉ាងណា ប្រវត្តិប្រកួតប្រដាល់សេរីមិនមានព័ត៌មានជាក់លាក់ពីកីឡាករ Lucas Grabriel ឡើយ ប៉ុន្តែរូបគេហ្វឹកហាត់មួយថៃ និងគុនចម្រុះនៅប្រទេសថៃដែលជាកន្លែងរូបគេទទួលបានឱកាសឡើងសង្វៀនធំ។

ចំណែក ព្រុំ សំណាង មានបទពិសោធរាប់រយដងក្នុងការឡើងសង្វៀន។ រូបគេមានខ្សែក្រវាត់៧គ្រឿងគឺ ខ្សែក្រវាត់អន្តរជាតិ Thai Fight, ខ្សែក្រវាត់គុនខ្មែរពិភពលោក, ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ តេជោសន្តិភាព, ខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ និង ខ្សែក្រវាត់គុនខ្មែរអាស៊ី Ultimate ASIAN Kun Khmer។ មិនត្រឹមតែប៉ុណ្ណោះរូបគេធ្លាប់ឈ្នះមេដាយមាស ស៊ីហ្គេម ឆ្នាំ២០២៣ និងមេដាយសំរិទ្ធ ស៊ីហ្គេម ឆ្នាំ២០២១ជូនជាតិ៕

អ្វីដែល Lucas Grabriel មានប្រៀបលើ ព្រុំ សំណាង គឺរូបគេនៅក្មេងកំពុងមានកម្លាំងស៊ុហ្វល្អ ហើយរូបគេធ្លាប់វ៉ៃគុនចម្រុះ៣ទឹក ក្នុង១ទឹកមានដល់ទៅ៥នាទី។ ជាមួយគ្នានេះអាវុធរបស់គេក៏មានទម្ងន់ធ្ងន់៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


