កីឡា
ម្ចាស់ខ្សែក្រវាត់ពិភពលោក Barboza រក្សាកំណត់ត្រាមិនចាញ់ជាង១ទសវត្ស
កីឡាករ Arnold Barboza Jr កំពុងកាន់កំណត់ត្រាមិនទាន់ចាញ់រយៈពេល១១ឆ្នាំហើយ បន្ទាប់ពីការប្រកួតចុងក្រោយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បន្ដការពារខ្សែក្រវាត់ពិភពលោក WBO របស់ខ្លួនបានជោគជ័យទៀត។

កីឡាករ Arnold Barboza ដែលកើតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩១ កំពុងគ្រប់គ្រងខ្សែក្រវាត់ពិភពលោក២ខ្សែ។ លោកបានចាប់ផ្តើមអាជីពប្រដាល់សកលទម្ងន់មធ្យម កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣។ ពេលនោះ លោកបានឈ្នះកីឡាករ Gustavo Lopez ដោយពិន្ទុឯកច្ឆ័ន្ទ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។
បន្ទាប់ពីបង្កើតកំណត់ត្រាឈ្នះ១៩លើកជាប់គ្នា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ Barboza ទទួលបានឱកាសប្រកួតដណ្ដើមខ្សែក្រវាត់លើកដំបូង។ ពេលនោះលោកយកឈ្នះកីឡាករ Manuel Lopez ដោយពិន្ទុ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ WBC-NABF Junior light welterweight សម្រាប់ការតស៊ូគ្នា១០ទឹក នៅសង្វៀន American Bank Center ក្នុងរដ្ឋតិចសាស។
ឆ្នាំ២០១៩ កីឡាករ Arnold បានប្រកួតការពារខ្សែក្រវាត់ WBC-NABF Junior light welterweight ជោគជ័យ២លើក។ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ កីឡាករ Barboza បានផ្ដួលកីឡាករ Mike Alvarado ត្រឹមទឹកទី៣ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ផ្ដួលកីឡាករ William Silva នៅទឹកទី៥ សម្រាប់ការពារខ្សែក្រវាត់។

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ កីឡាករ Barboza ទទួលបានឱកាសប្រកួតដណ្ដើមខ្សែក្រវាត់ទី២ក្នុងអាជីព។ ការប្រកួតធ្វើឡើងនៅសង្វៀន MGM Grand Arena នៅរដ្ឋនេវាដា សហរដ្ឋអាមេរិក។ ពេលនោះរូបគេបានយកឈ្នះកីឡាករ Alex Saucedo ដោយពិន្ទុឯកច្ឆ័ន្ទ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ WBO International light welterweight នៅទំនេរ។
បន្ទាប់ពីក្លាយជាម្ចាស់ខ្សែក្រវាត់ WBO International light welterweight កីឡាករ Arnold Barboza បានប្រកួតការពារខ្សែក្រវាត់ចំនួន៤លើក ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ ប៉ុន្តែគ្មានដៃគូណាម្នាក់អាចយកខ្សែក្រវាត់បានពីរូបគេឡើយ។ ថ្មីៗនេះ ការប្រកួតនៅសង្វៀន Barclays Center ក្នុងទីក្រុងញូវយ៉ក លោកបានយកឈ្នះកីឡាករ Seán McComb ដើម្បីបន្តគ្រប់គ្រងខ្សែក្រវាត់ WBO International light welterweight។

Barboza មិនត្រឹមតែកាន់កាប់កំណត់ត្រាមិនចាញ់សោះក្នុងរយៈពេល១១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោកក៏បានកាន់កាប់កំណត់ត្រាក្នុងការប្រកួតការពារខ្សែក្រវាត់ពិភពលោកជោគជ័យ៦លើកជាប់គ្នាសម្រាប់ខ្សែក្រវាត់ WBC-NABF Junior light welterweight និង WBO International light welterweight៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


