កីឡា
សហភាពសហព័ន្ធយុវជនកម្ពុជានិងភេសជ្ជៈប៉ូវកម្លាំងM-150 ចុះអនុស្សរណៈយោគយល់គ្នាលើការប្រកួត Soccer League រយៈពេល៣ឆ្នាំ
កាលពីរសៀលថ្ងៃទី៦ខែឧសភាឆ្នាំ២០២៤ នៅអាគារ The Kampus សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងភេសជ្ជៈប៉ូវកម្លាំង M-150 បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី«កិច្ចសហការឧបត្ថម្ភ គាំទ្រព្រឹត្តការណ៍ប្រកួត បាល់ទាត់ពានរង្វាន់ Soccer League សម្រាប់រយៈពេល៣ឆ្នាំ ២០២៤ – ២០២៦»ក្រោមអធិបតីភាពរបស់ ឯកឧត្តមខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League និងលោក សុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុនអេច អេស ស៊ី ត្រេឌីង ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខភេសជ្ជៈប៉ូវកម្លាំងM-150។


លោកសុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុនអេច អេស ស៊ី ត្រេឌីង បានមានប្រសាសន៍ថា៖ ក្រុមហ៊ុនអេច អេស ស៊ី និង ភេសជ្ជៈប៉ូវកម្លាំង M-150 ពិតជាមានសេចក្តីរីករាយណាស់បានឧបត្ថម្ភដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់Soccer League លើកទី៧ ជាថ្មីម្តងទៀត និងមាន រយៈពេល៣ឆ្នាំ ២០២៤ – ២០២៦ ដើម្បីចូលរួមចំណែកជាមួយសហពន្ធយុវជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលក្នុងការគាំទ្រវិស័យកីឡានៅប្រទេសកម្ពុជាអោយកាន់តែមានភាពរីកចំរើនជាបន្តបន្ទាប់។ ទស្សនៈវិស័យរបស់ក្រុមហ៊ុនអេច អេស ស៊ី និង ភេសជ្ជៈប៉ូវកម្លាំង M-150 គឺនៅតែ បន្តគាំទ្រវិស័យកីឡានៅកម្ពុជា និងចង់ឃើញប្រជាជនខ្មែរ គ្រប់រូបចូលរួមលេងកីឡា កីឡាអ្វីក៏ដោយអោយតែចូលចិត្ត ដើម្បីទទួលបានសុខភាពល្អ បង្កើនចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងធ្វើឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើ អបាយមុខផ្សេងៗ


ឯកឧត្តមខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនអេច អេស ស៊ី និងភេសជ្ជៈប៉ូវកម្លាំងM-150 ដែលតែងតែចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍កីឡានានា នាពេលកន្លងមក ទាំងព្រឹត្តិការណ៍ប្រកួតបាល់ពានរង្វាន់ Soccer Leagueលើកទី៦ឆ្នាំ២០២៣ និងបន្តគាំទ្ររយៈពេល៣ឆ្នាំ ២០២៤ – ២០២៦ បន្ថែមទៀត ដែលការចូលរួមយ៉ាងសកម្មនេះពិតជាមានសារសំខាន់ណាស់ក្នុងការជួយឱ្យការរៀបចំព្រឹត្តិការប្រកួតបាល់ពានរង្វាន់ Soccer League ដំណើរការរបានលូន និងជោគជ័យតាមការគ្រោងទុក ក៏ដូចជាសក្ខីភាពបង្ហាញពីគោលជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន អេច អេស ស៊ី និងM-150 ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាអោយកាន់តែរឹងមាំ រីកចម្រើន និងស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។


គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Soccer League លើកទី៧នេះនឹងចាប់ផ្តើមបើកជាផ្លូវការនៅ ខែមិថុនា រហូតដល់ខែកក្កដា ឆ្នាំ២០២៤ ដោយមានក្រុមបាល់ទាត់សរុបចំនួន ៦១ ក្រុមចូលរួម ក្នុងនោះ ក្រុមបាល់ ទាត់នារីមានចំនួន១៣ក្រុម៕









-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


