កីឡា
លោក Macron អរគុណប្រធានាធិបតីចិន ចំពោះការគាំទ្រ ‘បទឈប់បាញ់កីឡាអូឡាំពិក’
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទបានថ្លែងអំណរគុណដល់សមភាគីចិន លោក Xi Jinping ដែលបានគាំទ្រគំនិតរបស់លោកស្តីពីបទឈប់បាញ់នៅក្នុងជម្លោះទាំងអស់ រួមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន អំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស ឆ្នាំ២០២៤ រដូវក្តៅនេះ។
ប្រធានាធិបតីបារាំងបានប្រាប់ពីឱកាសដែលអាចធ្វើទៅបានដើម្បីឆ្ពោះទៅរកបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកបាននិយាយថា ៖«ប្រហែលនេះអាចជាឱកាសមួយដើម្បីឆ្ពោះទៅរកដំណោះស្រាយប្រកបដោយនិរន្តរភាព ដោយគោរពពេញលេញនៃច្បាប់អន្តរជាតិ»។
លោក Xi និងលោក Macron បានពិភាក្សាអំពីការបន្តគាំទ្ររបស់ប្រទេសចិនចំពោះមេដឹកនាំរុស្ស៊ីលោក Vladimir Putin ចំពេលមានការអំពាវនាវម្តងហើយម្តងទៀតពីប្រទេសបារាំងឱ្យមហាអំណាចអាស៊ីប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីបញ្ឈប់សកម្មភាពរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
“បទឈប់បាញ់” (មានន័យ ការបញ្ឈប់អាវុធ) ត្រូវបានប្រកាសមុន និងអំឡុងពេលកីឡាអូឡាំពិក ដើម្បីធានាថា រដ្ឋជាម្ចាស់ផ្ទះនឹងមិនរងការវាយប្រហារ ហើយអត្តពលិក និងអ្នកទស្សនាអាចធ្វើដំណើរដោយសុវត្ថិភាពទៅទីតាំងប្រកួត ហើយត្រឡប់ទៅប្រទេសរៀងៗខ្លួន។
សព្វថ្ងៃនេះ មានជម្លោះយោធាជាច្រើនជុំវិញពិភពលោក ដូចជាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅលើទឹកដីអ៊ុយក្រែន តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ សង្រ្គាមរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ពាក់ព័ន្ធនឹងប្រទេសផ្សេងទៀត ដូចជាស៊ីរី ហ្ស៊កដានី ឬអ៉ីរ៉ង់។ ការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក ឬបញ្ហាមិនទាន់ឃើញច្បាស់ជាមួយកូរ៉េខាងជើង ទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ជាដើម។
ប្រធានាធិបតីចិន កំពុងបំពេញទស្សនកិច្ចនៅប្រទេសចំនួន ៣ ក្នុងទ្វីបអឺរ៉ុបដោយចាប់ផ្តើមនៅទីក្រុងប៉ារីស សម្រាប់ការចរចាមួយថ្ងៃក្នុងនោះមានជំនួបត្រីភាគីជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen។ លោកនឹងចំណាយពេល២ថ្ងៃនៅប្រទេសបារាំង រួមទាំងដំណើរទស្សនកិច្ចទៅកាន់តំបន់ Pyrenees ជាកន្លែងដែលលោក Macron បានចំណាយពេលវិស្សមកាលពីកុមារភាពជាមួយជីដូន។ ប្រទេសហុងគ្រី និងស៊ែប៊ី ជាប្រទេសពីរដែលបានបង្ហាញពីភាពស្និទ្ធស្នាលជាមួយទីក្រុងមូស្គូ ក៏ស្ថិតក្នុងគោលដៅបន្ទាប់របស់លោក Xi ក្នុដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់អឺរ៉ុបក្នុងរយៈពេល៥ឆ្នាំ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


