កីឡា
អ៊ុយក្រែន ប្រកាន់ជំហរមិនឲ្យមានអត្តពលិកអព្យាក្រឹតរុស្ស៊ី ក្នុងកីឡាអូឡាំពិក
លោក Matwij Bidny រដ្ឋមន្ត្រីកីឡាអ៊ុយក្រែន នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់ DW បានបញ្ជាក់ជាថ្មីនូវជំហររបស់អ៊ុយក្រែនចំពោះជនជាតិរុស្សីដែលត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស នាពេលខាងមុខ ដោយសង្កត់ធ្ងន់ថា ពួកគេ មិនឲ្យមានអត្តពលិកអព្យាក្រឹតរុស្ស៊ីទេ”។
ចាប់តាំងពីមានសង្គ្រាមជាមួយរុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានអនុម័តការរឹតបន្តឹងសម្រាប់ការរារាំងកីឡាករ កីឡាការិនីរុស្ស៊ី និងបេឡារុស ចូលរួមប្រកួតកីឡាអូឡាំពិក ប៉ុន្តែអត្តពលិកអព្យាក្រឹតអាចចូលរួមពិធីបើក នៅថ្ងៃទី២៦ ខែកក្កដាបាន។

ជាពិសេសទៀតនោះក្នុងករណីដែលពួកគេមិនគាំទ្រសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងស្ថិតក្រោមទង់ជាតិអព្យាក្រឹត ទើបមានកាតព្វកិច្ចចូលរួមក្នុងក្បួនដង្ហែ ប៉ុន្តែការសម្រេចចិត្ត ទាំងនេះត្រូវបានប្រទេសអ៊ុយក្រែនបដិសេធ។
លោក Bidny បាននិយាយថា ៖«ជំហររបស់យើងនៅតែមិនផ្លាស់ប្តូរទេ។ យើងគិតថា មិនមានអត្តពលិកអព្យាក្រឹតទេ។ យើងគិតថា អត្តពលិកទាំងអស់ដែលមិនគាំទ្រការឈ្លានពានរបស់រុស្ស៊ីគួរតែផ្លាស់ប្តូរសញ្ជាតិ។ ឥឡូវនេះអាចទៅរួច ប៉ុន្តែអត្តពលិករុស្ស៊ី និងបេឡារុស្ស ក្រោមទង់ជាតិអព្យាក្រឹត មិនមែនជាការសម្រេចចិត្តល្អនោះទេ»។

ថ្មីៗនេះ ប្រទេសអ៊ុយក្រែនបានណែនាំអត្តពលិករបស់ខ្លួនកុំឱ្យមានការទាក់ទងណាមួយជាមួយជនជាតិរុស្ស៊ី និងបេឡារុស្ស ត្រូវចូលរួមប្រកួតនៅកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤។ អ្នកខ្លះថែមទាំងកំពុងពិចារណាធ្វើពហិការការប្រកួតជាមួយអ្នកចូលរួមរុស្សីថែមទៀត។
លោកបានបន្ថែមថា ៖«ខ្ញុំគិតថា វាគួរតែជាការសម្រេចចិត្តរបស់អត្តពលិករបស់យើង ពីព្រោះពួកគេជាច្រើនឥឡូវនេះស្ថិតក្នុងស្ថានភាពលំបាកខ្លាំង»។
លោករដ្ឋមន្ត្រីបានទទូចលើការពិតដែលថានេះគឺជានីតិវិធីពិសេសមួយសម្រាប់អត្តពលិកដែលត្រូវទទួលយកជាអព្យាក្រឹត ឬក៏មិអព្យាក្រឹត ហើយបានរម្លឹកពីហានិភ័យដែលហ្គេមអាចនឹងត្រូវបានប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្សព្វផ្សាយសារនយោបាយមួយចំនួនផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


