កីឡា
អ្នកលេងគុនខ្មែរត្រៀមជិះយន្តហោះទៅសាងកេរ្តិ៍ឈ្មោះជិត១០ប្រទេសទៀត
សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងបញ្ជូនកីឡាករ កីឡាការិនីទៅប្រកួតជាច្រើនប្រទេសក្នុងរយៈពេលប៉ុន្មានខែខាងមុខដើម្បីសាងកេរ្តិ៍ឈ្មោះ និងពង្រីកសក្តានុពលគុនខ្មែរឲ្យកាន់តែទូលំទូលាយទូទាំងពិភពលោក។
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឲ្យដឹងក្នុងបទសម្ភាសថា គ្រាន់តែព័ត៌មានច្បាស់លាស់គឺមានប្រហែលជា៨ប្រទេសហើយដែលសហព័ន្ធនឹងបញ្ជូនកីឡាករ កីឡាការិនីគុនខ្មែរទៅប្រកួត។ ប្រទេសខ្លះបានដឹងពីចំនួនកីឡាករ កីឡាការិនីដែលត្រូវទៅប្រកួត ហើយប្រទេសខ្លះកំពុងពិភាក្សាគ្នាលំអិតបន្ថែមទៀត។ ជាបឋមមានប្រទេសបារាំង ទីក្រុងហុងកុង អង់គ្លេស កូរ៉េខាងត្បូង សហរដ្ឋងាមេរិក អូស្ត្រាលី ក្រិក និងព័រទុយហ្គាល់ជាដើម។

លោក ខូវ ឆាយ បានលើកឡើងថា ៖«ផែនការមួយចំនួនចេញជារូបរាងហើយ ហើយមួយចំនួនទៀតមិនទាន់ចេញជារូបរាងទេ។ យើងកំពុងបន្តធ្វើកិច្ចការទាំងនេះបន្ថែមទៀត ដោយសារកីឡាករ កីឡាការិនីយើងរវល់ច្រើនសម្រាប់កម្មវិធីក្នុងស្រុក។ កម្មវិធីខ្លះយើងកំពុងពិភាក្សាថាតើធ្វើទៅរួចអត់ បើអត់យើងអាចលើកទៅឆ្នាំក្រោយ»។
«ឥឡូវនេះ កម្មវិធីជាក់លាក់គឺយើងទៅប្រកួតពីរកម្មវិធីនៅប្រទេសបារាំងក្នុងខែមិថុនា។ នៅខែកក្កដា យើងចេញទៅទីក្រុងហុងកុង និងប្រទេសអង់គ្លេស។ នៅខែសីហា យើងត្រៀមចេញទៅប្រទេសកូរ៉េខាងត្បូងដែលយើងនឹងរៀបចំព្រឹត្តិការណ៍ធំតែម្តងដើម្បីផ្តល់ជូនដល់ពលករខ្មែរយើងនៅទីនោះ។ យើងកំពុងភាក្សាជាមួយភាគីកូរ៉េហើយពីសមាសភាពកីឡាករជាដើម»។

«នៅខែកញ្ញា យើងនឹងមានកម្មវិធីនៅប្រទេសអូស្ត្រាលី ហើយខែតុលានៅប្រទេសក្រិក។ នៅប្រទេសក្រិកគឺជាព្រឹត្តិការណ៍ធំមួយដែរ។ យើងកំពុងសហការជាមួយសហព័ន្ធក្បាច់គុននៅក្រិក។ យើងនឹងមានកម្មវិធីធំដែលមានខ្សែក្រវាត់គុនខ្មែរអន្តរជាតិនៅក្រិក ក្នុងនោះយើងមានកីឡាករខ្មែរ៦រូប និងកីឡាការិនីខ្មែរ២រូប ជាមួយនឹងកីឡាករ កីឡាការិនីរបស់ក្រិកតែម្តង។ យើងដឹងហើយថា ក្រិកជាប្រទេសដែលមានក្បាច់គុនតាំងពីសម័យបុរាណគឺជាម្ចាស់ក្បាច់គុនអូឡាំពិក»។ លោកបានបញ្ជាក់ និងបន្ថែមថា នៅមានប្រទេសជាច្រើនទៀតដែលកំពុងពិភាក្សា។
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កីឡាករ កីឡាការិនីជាច្រើនរូបត្រូវប្រកួតនៅប្រទេសបារាំង និងបន្តប្រកួតនៅថ្ងៃទី២៧ ខែមិថុនា នៅទីនោះថែមទៀត។ កីឡាករ២រូបក្នុងនោះមាន រិន ដេវីត ទៅប្រកួតនៅប្រទេសអង់គ្លេសនាខែកក្កដា ហើយកីឡាករ សុខ ធី និង ឈឿង ល្វៃ ត្រូវទៅប្រកួតនៅទីក្រុងហុង ក្នុងខែកក្កដា។

តាមរយៈកម្មវិធីប្រកួតក្នុងស្រុកជាច្រើន ហើយក្រៅប្រទេសក៏មានច្រើនថែមទៀត ដូច្នេះកីឡាករ កីឡាការិនីកម្ពុជាកាន់តែរវល់ខ្លាំងមែនទែន ពីព្រោះអ្នកលេងគុនខ្មែរលំដាប់ជួរមុខរបស់កម្ពុជាមិនសូវមានច្រើនទេ។
បន្ទាប់ពីជោគជ័យក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជាលេចធ្លោខ្លាំងក្នុងការប្រកួតក្នុងស្រុក កីឡាអត្តសញ្ញាណជាតិ«គុនខ្មែរ»កាន់តែបោះជំហានខ្លាំងទៅលើឆាកអន្តរជាតិ ស្របពេលផែនការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដាក់គោលដៅចូលកីឡាអូឡាំពិកនៅឆ្នាំ២០៣៨៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


