កីឡា
កំណត់ត្រា៣យ៉ាងរបស់វីរកីឡាការិនី ស៊ន សៀវម៉ី លើឆាកអន្តរជាតិ
វីរកីឡាការិនី ស៊ន សៀវម៉ី ទើបតែបានឈ្នះមេដាយមាស១គ្រឿងទៀតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីកីឡាការិនីឆ្នើមរូបនេះបានវិលចូលអាជីពកីឡាតេក្វាន់ដូវិញ ក្រោយសម្រាកអស់រយៈពេលប្រមាណ៣ឆ្នាំ។

តាមរយៈសមិទ្ធផលថ្មីខាងលើនេះ ស៊ន សៀវម៉ី បានបង្កើតកំណត់ត្រាលើឆាកអន្តរជាតិជាច្រើនដែលមិនទាន់មានអត្តពលិកកម្ពុជាណាម្នាក់អាចធ្វើបានដូចនាង។ ថ្ងៃនេះ សារព័ត៌មាន«កម្ពុជាថ្មី» សូមលើកយកកំណត់ត្រា៣យ៉ាងរបស់វីរកីឡាការិនីរូបនេះលើឆាកអន្តរជាតិ។
១. អត្តពលិកកម្ពុជាឈ្នះមេដាយមាសស៊ីហ្គេម៤ជំនាន់
ស៊ន សៀវម៉ី ធ្លាប់បានចូលរួមប្រកួតកីឡាស៊ីហ្គេម៥លើកគិតចាប់តាំងពីស៊ីហ្គេម ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូណេស៊ី រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ សម្រាប់ការចូលរួមប្រកួតទាំង៥លើកគឺឈ្នះមេដាយមាស៤លើក និងឈ្នះមេដាយសំរឹទ្ធ១លើក។ ស៊ីហ្គេម លើកដំបូង ឆ្នាំ២០១១ សៀវម៉ី បានឈ្នះមេដាយសំរឹទ្ធ ប៉ុន្តែ៤លើកចុងក្រោយគឺឆ្នាំ២០១៣ ២០១៧ ២០១៩ និង២០២៣ ឈ្នះមេដាយមាសទាំងអស់ ដូច្នេះវីរកីឡាការិនីរូបនេះជាអត្តពលិកកម្ពុជាតែម្នាក់គត់ដែលបានឈ្នះមេដាយមាសស៊ីហ្គេមរហូតដល់ទៅ៤ជំនាន់។

២. អត្តពលិកកម្ពុជាទី១ឈ្នះមេដាយមាសកីឡាទ្វីបអាស៊ី
ស៊ន សៀវម៉ី បានក្លាយជាអត្តពលិកកម្ពុជាដំបូងគេបង្អស់ដែលបានឈ្នះមេដាយមាសពីកីឡាទ្វីបអាស៊ី (Asian Games) គិតចាប់តាំងពីកម្ពុជាធ្លាប់ចូលរួមប្រកួតកីឡាអាស៊ីតាំងពីឆ្នាំ១៩៥៤។ កីឡាទ្វីបអាស៊ី ឆ្នាំ២០១៤ នៅទីក្រុងអ៉ីនឆន ប្រទេសកូរ៉េខាងត្បូង សៀវម៉ី បានឈ្នះកីឡាអ៊ូបេគីស្ថាននៅជុំទី១ និងបន្តឈ្នះកីឡាការិនីហ្វីលីពីននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលឈ្នះកីឡាការិនីអ៉ីរ៉ង់នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាអត្តពលិកកម្ពុជាទី១ឈ្នះមេដាយមាសកីឡាទ្វីបអាស៊ីក្នុងប្រវត្តិសាស្ត្រ។

៣. អត្តពលិកកម្ពុជាទី១ជាប់វគ្គជម្រុះកីឡាអូឡាំពិក
តាមរយៈការឈ្នះមេដាយមាសកីឡាទ្វីបអាស៊ី ឆ្នាំ២០១៤ កីឡាការិនីកម្ពុជារូបនេះទទួលបានសិទ្ធិពេញលេញក្នុងការចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅនៅប្រទេសប្រេស៊ីល ឆ្នាំ២០១៦។ ប្រការនេះមានន័យថា ស៊ន សៀវម៉ី បានក្លាយជាអត្តពលិកកម្ពុជាដំបូងគេបង្អស់ដែលបានជាប់វគ្គជម្រុះក្នុងព្រឹត្តិការណ៍អូឡាំពិក។

សូមបញ្ជាក់ថា កីឡា ហែលទឹក និងអត្តពលកម្ម គឺជាប្រភេទកីឡាកាតព្វកិច្ចដែលប្រទេសជាសមាជិកអូឡាំពិកត្រូវបញ្ជូនអត្តពលិកចូលរួមប្រកួត ទោះបីជាជាប់វគ្គជម្រុះ ឬមិនជាប់ក៏ដោយ ដោយសារតែទទួលបានការអនុគ្រោះ និងបំពេញកាតព្វកិច្ចក្នុងនាមជាសមាជិក ប៉ុន្តែកីឡាផ្សេងៗទៀត ទាល់តែជាប់វគ្គជម្រុះទើបមានសិទ្ធិ ឬទទួលបានកៅអីចូលរួមប្រកួតក្នុងកីឡាអូឡាំពិក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


