កីឡា
Luka Modric ចង់ចូលនិវត្តន៍នៅក្លិប Real Madrid
ខ្សែបម្រើឆ្នើម Luka Modric ប្រាប់ពីក្ដីស្រមៃរបស់ខ្លួនចង់ចូលនិវត្ដន៍ជាមួយក្លិប Real Madrid ប៉ុន្តែយ៉ាងមិញចំពោះអនាគតនៅមិនទាន់អាចកំណត់បាននៅឡើយ។

បន្ទាប់ពីខ្សែបម្រើឆ្នើម Toni Kroos ទើបតែប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីពេលថ្មីៗនេះ កីឡាករ Luka Modric បានបង្ហើបពីអារម្មណ៍របស់ខ្លួនចង់បញ្ចប់អាជីពបាល់ទាត់នៅជាមួយក្រុម Real Madrid។ ចំពោះអារម្មណ៍អ្នកគាំទ្រហាក់សោកស្ដាយ ប្រសិនបើខ្សែបម្រើសញ្ជាតិក្រូអាតម្នាក់នេះប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងរដូវកាលនេះ។
កីឡាករ Luka Modric បាននិយាយថា ៖«ខ្ញុំចង់ចូលនិវត្តន៍ពីបាល់ទាត់ជាមួយក្រុម Real Madrid។ ការសម្រេចចិត្តពីអនាគតរបស់ខ្ញុំគឺបានគិតរួចហើយ ប៉ុន្តែខ្ញុំមិនទាន់អាចប្រាប់អ្នកទាំងអស់គ្នាបានទេ។ អ្នកទាំងអស់នឹងដឹងក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ចប់»។
«ខ្ញុំតែងតែនិយាយថា ខ្ញុំចង់ចូលនិវត្តន៍នៅ Real Madrid។ នេះជាអ្វីដែលខ្ញុំចង់បាន ហើយជាអ្វីដែលខ្ញុំចង់បានបំផុតព្រោះ Real Madrid ជាផ្ទះរបស់ខ្ញុំ។ ក្រុម Real Madrid ជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ។ ខ្ញុំចង់ចូលនិវត្តន៍ដូច Toni Kroos វាពិតជាអស្ចារ្យ រំជួលចិត្តណាស់»។

ទោះបីវ័យកាន់តែច្រើន ប៉ុន្តែខ្សែបម្រើរូបនេះនៅតែបង្ហាញសមត្ថភាពបានយ៉ាងល្អប្រសើរនៅលើទីលាន។ អ្នកគាំទ្រក្រុម Real Madrid ប្រាកដជាចង់ឲ្យ Modric ស្នាក់នៅរដូវកាលទៀតដើម្បីបន្ដជួយក្រុម ទោះបីបច្ចុ្បន្នពួកគេមានខ្សែបម្រើវ័យក្មេងល្អៗ។
កីឡាករ Luka Modric បានបន្ថែមថា ៖«មិនមែនអ្វីៗគ្រប់យ៉ាងដែលអ្នកចង់បានអាចកើតឡើងតាមដែលអ្នកចង់បាននោះទេ។ ស្ថិតក្នុងវ័យដូចខ្ញុំគឺមិនអាចគិតរឿងច្រើននៅខាងថ្ងៃខាងមុខ។ ខ្ញុំត្រូវបន្ដដំណើរទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ មួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយត្រូវមើលថាខ្ញុំមានអារម្មណ៍យ៉ាងណា។ អ្វីដែលសំខាន់គឺអារម្មណ៍ផ្លូវកាយ និងផ្លូវចិត្ត»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


