Connect with us

កីឡា

ប្រធានគុនខ្មែរ លោក ខូវ ឆាយ ប្តេជ្ញា​ប្រឆាំង​ដាច់​ខាតបក្សពួកនិយម

បានផុស

នៅ

លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​កំពុង​ធ្វើ​ឲ្យ​កីឡាករ កីឡាការិនី អ្នក​ជំនាញ​កីឡា​ប្រដាល់ និង​​អ្នក​គាំទ្រ​ ក៏​ដូច​ជា​មហា​ជន​មាន​ជំនឿ​ទុក​ចិត្ត​ខ្ពស់​សម្រាប់​ការ​ដឹក​នាំ​របស់​លោក​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ ត្រឹម​ត្រូវ យុត្តិធម៌ និង​រីក​ចម្រើន​នៃ​កីឡា​នប្រដាល់​គុន​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ច្រើន​ឆ្នាំ​មក​ហើយក្នុង​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​តែង​តែ​កើត​មាន​ភាព​មិន​ប្រក្រតី​ដូច​ជា​ ការ​ដាក់​ពិន្ទុ ​និង​ការ​ផ្គូផ្គង​ជា​ដើម​ដែល​បាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ ក្លិប​ ឬ​​អ្នក​ប្រដាល់​ជា​ច្រើន​បាន​ត្អួញត្អែរ​ជុំ​វិញ​​​លទ្ធផល​ មិន​សូវ​ទទួល​បាន​ឱកាស​​ឡើង​ប្រកួត រហូត​ដល់​អ្នក​ប្រដាល់​ខ្លះ​ឈប់​ពី​ប្រដាល់​ដើម្បី​ទៅ​រក​ការងារ​ផ្សេង។ រឿង​រ៉ាវ​ទាំង​អស់​នេះ​​អាច​បណ្តាល​មក​ពី​​ការ​ប្រកាន់​បក្ស​និយម​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​ភាព​រីក​ចម្រើន​កីឡា​ប្រដាល់​គុន​ខ្មែរ។

ទោះ​បី​ជា​យ៉ាង​ណានៅ​ពេល​មាន​​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​​ អាច​​កែ​ប្រែ និងលុប​បំបាត់​ភាព​មិន​ប្រក្រតី​ទាំង​នោះ​ឲ្យ​ល្អ​ប្រសើរ។ លោក ខូវ ឆាយ ដែល​ទើប​តែ​បាន​កាន់​តួ​នាទី​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​បាន​ប្តេជ្ញា​ចិត្ត​លុប​បំបាត់​បក្ស​ពួក​និយម និង​នាំ​មាគ៌ា​គុន​ខ្មែរ​ឆ្ពោះ​ទៅ​រីក​ចម្រើន​លើ​ឆាក​អន្តរជាតិ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ លោក ខូវ ឆាយ បាន​បង្ហោះ​រូបភាព​លោក​គ្រូ ពេជ្រ សុផាន់ និង​លោក នួន បូរ៉ា ក្នុង​ឯកសណ្ឋាន​​យោធា ដោយ​បាន​សរសេរ​សារ​​​ថា ៖«សូមជម្រាបជូនថា​ លោក​គ្រូ​ ពេជ្រ​ សុផាន់​ ជា​អតីត​កីឡាករ​របស់​សមាគម​កីឡាប្រដាល់​គុន​ខ្មែរ​កងយោធពល​ខេមរភូមិន្ទ និងបច្ចុប្បន្ន​ជា​មន្ត្រី​យោធា​របស់មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ ដែល​ស្ថិត​នៅ​ក្រោម​ឱវាទ​នៃ​ការ​គ្រប់​គ្រង​របស់​ខ្ញុំ​ផ្ទាល់»។

លោក​បាន​សង្កត់​ធ្ងន់​ថា ៖«​សូម​បញ្ជាក់​ថា ក្រោម​ការ​ដឹក​នាំ​របស់​ខ្ញុំ​ ប្រឆាំង​ដាច់​ខាត​បក្ស​ពួកនិយម​ និង​ការជិះ​ជាន់​គាបសង្កត់»។

ការ​​លើក​ឡើង​របស់​លោក ខូវ ឆាយ បាន​កើត​មាន​ឡើង បន្ទាប់​ពី​លោក​បាន​ដោះ​ស្រាយ​បញ្ហា​ដាក់​ពិន្ទុ​ក្នុង​ការ​ប្រកួត​រវាង​​វ័យ​ក្មេង​កីឡាករ ពេជ្រ សឹង្ហៈ ជា​កូន​សិស្ស​របស់​លោក​គ្រូ ពេជ្រ សុផាន់​ និង​កីឡាករ សៅយ៉ាន់ វិសាល ដែល​​ជា​កូន​របស់​លោក​គ្រូ សាន់ សៅយ៉ាន់ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ម៉ារ៉ាតុងមួយ​កាល​ពី​សប្តាហ៍មុន។ បន្ទាប់​ពី​ចប់​ការ​ប្រកួត លោក ពេជ្រ សុផាន់ បាន​តវ៉ា​ជុំ​វិញ​ការ​ដាក់​ពិន្ទុ ហើយ​សហព័ន្ធ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ខូវ ឆាយ បានដោះ​ស្រាយ​ករណី​​​​នេះ​ដើម្បី​រក​ភាព​យុត្តិធម៌​សម្រាប់​ភាគី​ទាំង​សងខាង។ ជា​លទ្ធផល គណៈកម្មការ​រក​ឃើញ​ថា ការ​ដាក់​ពិន្ទុ​ត្រឹម​ត្រូវ ហើយ​រក្សា​លទ្ធផល​ជ័យជម្នះ​​របស់​​កីឡាករ សៅយ៉ាន់ វិសាល​ ដដែល។

ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​យុវជន​នេះ​ដែរ​​សម្រាប់​ការ​ប្រកួត​ជុំ​ទី១​បែរ​ជា​មាន​​ចៅក្រម​ម្នាក់​គឺ​លោក សាន់ សៅយ៉ាន់ ដែល​កូន​ប្រុស​របស់​លោក​ជា​បេក្ខភាព​ម្នាក់​ក្នុង​ការ​ប្រកួត​នេះ ដូច្នេះលោក ខូវ ឆាយ បាន​បញ្ជាក់​ថា សហព័ន្ធ​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​នេះ ហើយ​នឹង​ដាក់​ពិន័យ​អ្នក​ដែល​ទទួល​បន្ទុកលើ​ការ​ចាត់​ចែង​ចៅ​ក្រម និង​អាជ្ញា​កណ្តាល។

ចាប់​តាំង​ពី​​កាន់​​តួនាទី​ជា​ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​មក លោក ខូវ ឆាយ ​បាន​ដោះ​ស្រាយ​បញ្ហា​អសកម្ម​ជា​បន្ត​បន្ទាប់ និង​​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បក​ស្រាយ​ឲ្យ​មហា​ជន​បាន​ដឹង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៥ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម