កីឡា
លោក Southgate ឆ្លើយតបអ្នកគាំទ្រគប់កែវប្លាស្ទិកមកលើក្រុមអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេសបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ជាមួយក្រុមជម្រើសជាតិស្លូវេនី ក្នុងការប្រកួតសន្សំពិន្ទុចុងក្រោយក្នុងពូល D ព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤។

អ្នកចាត់ការសញ្ជាតិអង់គ្លេស និងកីឡាករបានទៅអបអរសាទរជាមួយក្រុមអ្នកគាំទ្រ ក្រោយបញ្ចប់ការប្រកួតនៅកីឡដ្ឋាន Cologne កាលពីយប់មិញ។ ពេលនោះ អ្នកគាំទ្រអង់គ្លេសបានគប់កែវប្លាស្ទិកទៅលើលោក Gareth Southgate និងកីឡាករ ទោះបីជាអង់គ្លេសឈានទៅវគ្គ១៦ក្រុមជាឈរលេខ១ ក្នុងពូល C។
លោក Gareth Southgate បាននិយាយថា៖«ខ្ញុំយល់អំពីរឿងនេះ។ ខ្ញុំនឹងមិនដើរគេចវេសពីទីនោះទេ។ អ្វីដែលសំខាន់បំផុតនៅទីនេះគឺជាអ្នកគាំទ្រនៅជាមួយក្រុម។ ខ្ញុំយល់ថា ល្អចំពោះការរិះគន់លើខ្ញុំ។ នោះជារឿងល្អសម្រាប់ក្រុម ជាងការនិយាយរិះគន់ទៅក្រុមកីឡាករ ប៉ុន្តែវាកំពុងបង្កើតបរិយាកាសមិនល្អមួយក្នុងដំណើរការផែនការរបស់ក្រុម។ ខ្ញុំក៏មិនបានឃើញក្រុមផ្សេងឡើងទៅវគ្គបន្ដ ទទួលការរិះគន់ចឹងដែរ»។

ក្រុមរបស់លោក Southgate ត្រូវបានអ្នកគាំទ្ររិះគន់យ៉ាងខ្លាំងពីការបង្ហាញទម្រង់លេងមិនល្អ។ ក្រោយការប្រកួត៣លើក ពួកគេរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានតែ២គ្រាប់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


