កីឡា
មុនប៉ះគ្នាយប់នេះ ស្វីស មិនធ្លាប់ឈ្នះ អុីតាលី ៣១ឆ្នាំចុងក្រោយ ខណៈអាល្លឺម៉ង់ ប៉ះ ដាណឺម៉ាក
ការប្រកួតពានរង្វាន់ EURO វគ្គ១៦ក្រុមចុងក្រោយចាប់ផ្តើមនារាត្រី ថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះហើយដោយ ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ជួបក្រុមដាណឺម៉ាក ខណៈក្រុមជម្រើសជាតិអ៉ីតាលីជួបក្រុមជម្រើសជាតិស្វីស។
វេលាម៉ោង១១យប់ រវាងស្វីស និងអុីតាលី គឺជាការជួបគ្នាដែលអ្នកគាំទ្រមើលឃើញថា ស្វីសត្រូវធ្វើការធ្ងន់មែនទែន។ ការប្រកួត៣លើកក្នុងវគ្គសន្សំពិន្ទុកន្លងមកក្រុមទាំង២ធ្វើបានល្អដូចគ្នា។ ស្វីសបានបញ្ចប់លេខ២ ក្នុងពូល A ក្រោយ ឈ្នះ១ និងស្មើ២ មាន៥ពិន្ទុ រកគ្រាប់សរុបបាន៥គ្រាប់និងរបូតគ្រាប់បាល់៣គ្រាប់។
ចំណែកអុីតាលីក៏ជាលេខ២ ក្នុងពូល B បន្ទាប់ពីឈ្នះ១ ចាញ់១ ស្មើ១ មាន៤ពិន្ទុ រកគ្រាប់បាន៣គ្រាប់និងរបូតគ្រាប់បាល់៣គ្រាប់។
ប្រវត្តិជួបគ្នា៦០លើកចុងក្រោយគ្រប់កម្មវិធីរបស់ក្រុមទាំងពីរគឺ អុីតាលីឈ្នះ២៩ដង ស្វីសឈ្នះតែ៧ដងប៉ុណ្ណោះ និងស្មើគ្នា២៩ដង។ ក្នុងរយៈ៣១ឆ្នាំចុងក្រោយ ក្នុងការជួបគ្នា១១លើក ស្វីសមិនដែលយកឈ្នះអុីតាលីឡើយ។
ព្យាករណ៍ជម្រើសដំបូងក្រុមស្វីស
Sommer; Schar, Akanji, Rodriguez; Stergiou, Xhaka, Freuler, Aebischer; Ndoye, Vargas; Embolo
ព្យាករណ៍ជម្រើសដំបូងក្រុមអុីតាលី
Donnarumma; Darmian, Mancini, Bastoni; Di Lorenzo, Barella, Jorginho, Pellegrini, Dimarco; Chiesa, Scamacca
ព្យាករណ៍លទ្ធផល
-ស្វីស ១-២ អុីតាលី (ម៉ោង១១យប់)
-អាល្លឺម៉ង់ ២-០ ដាណឺម៉ាក (ម៉ោង២រំលងអធ្រាត្រ)
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


