កីឡា
UEFA ស៊ើបអង្កេតលើកាយវិការ Bellingham ក្រោយស៊ុតចូលទីស្លូវ៉ាគី
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) កំពុងស៊ើបអង្កេតលើកីឡាករ Jude Bellingham ចំពោះកាយវិការរបស់គេដែលបានធ្វើ បន្ទាប់ពីស៊ុតទីតាមស្មើ ១-១ ជាមួយជម្រើសជាតិស្លូវ៉ាគី។

កីឡាករ Jude Bellingham ត្រូវបានស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ក្រោយសង្ស័យថាធ្វើកាយវិការមិនសមរម្យ ក្រោយស៊ុតបញ្ចូលទីទល់ក្រុមស្លូវ៉ាគី។ បច្ចុប្បន្ន (UEFA) បានចាត់តាំងអ្នកត្រួតពិនិត្យផ្នែកវិន័យ ដើម្បីពិនិត្យមើលថាមានការបំពានលើសក្តានុពលនៃច្បាប់មូលដ្ឋានដែលប្រព្រឹត្តមិនសមរម្យដែរឬយ៉ាងណា។
កីឡាករ Bellingham ហាក់ដូចជាធ្វើកាយវិការក្នុងន័យអ្វីមួយ បន្ទាប់ពីបានស៊ុតចូលនៅចុងម៉ោង។ ប្រសិនបើ (UEFA) រកឃើញថា Bellingham ពិតជាធ្វើកាយវិការមិនសមរម្យមែន នោះរូបគេនឹងប្រឈមការព្យួរមិនឲ្យចូលលេង១ប្រកួត។ យ៉ាងណាមិញ សាមីខ្លួនបានបង្ហោះសារការពារខ្លួនក្នុងបណ្ដាញផ្សព្វផ្សាយសង្គម និងបានបដិសេធជុំវិញរឿងនេះ។

កីឡាករ Jude Bellingham បានបង្ហោះសារថា ៖«វាជាកាយវិការបែបកំប្លែងធ្វើទៅកាន់មិត្តរួមក្រុមក្នុងការប្រកួតតែប៉ុណ្ណោះ។ វាគ្មានន័យអ្វីផ្សេងទេ ប៉ុន្តែខ្ញុំកោតសរសើរបៀបដែលក្រុមស្លូវ៉ាគីលេងបានល្អ»។
តាមច្បាប់មាត្រា 11/2b តម្រូវឲ្យកីឡាករស្ថិតនៅក្រោមបទប្បញ្ញត្តិរបស់ (UEFA) ត្រូវតែគោរពគោលការណ៍សីលធម៌ ភាពស្មោះត្រង់ សុចរិតភាព និងការគោរពឲ្យតម្លៃគ្នា៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


