កីឡា
ប្រធាន UEFA ថា EURO នារី ឆ្នាំ២០២៥ នឹងក្លាយជាព្រឹត្ដិការណ៍ធំបំផុត
ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបបានចាត់ទុកការប្រកួតពានរង្វាន់ EURO នារី ឆ្នាំ២០២៥ នៅប្រទេសស្វីស នឹងក្លាយជាព្រឹត្ដិការណ៍ធំបំផុតមិនធ្លាប់មាន ក្រោយមានសំបុត្រជាង៧០ម៉ឺនសន្លឹកនឹងត្រូវដាក់លក់។

ប្រទេសស្វីសទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ EURO នារី ឆ្នាំ២០២៥ ដែលត្រូវបានគេរំពឹងថា នៅទីនោះនឹងក្លាយជាកន្លែងធ្វើឲ្យអ្នកចូលរួមទស្សនាទទួលអារម្មណ៍ប្លែកមិនធ្លាប់មាន។ ស្វីសជាប់ឈ្មោះជាប្រទេសមានសុវត្ថិភាពហើយជាពិសេសមានទេសភាព និងបរិស្ថានស្រស់ស្អាតបំផុត។
សំបុត្រជាង៧២០,០០០សន្លឹកនឹងត្រូវបានដាក់លក់នៅថ្ងៃទី១ ខែតុលា ខាងមុខនេះនៅភ្នំ Jungfraujoch ដែលតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសស្វីស និងមានស្ថានីយ៍រថភ្លើងខ្ពស់បំផុតនៅអឺរ៉ុបគឺមានកម្ពស់៣,៤៥៤ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។

លោក Aleksander Čeferin ប្រធានសហព័ន្ធបាល់ទ្វីបអឺរ៉ុបបាននិយាយថា ៖«យើងមានគោលបំណងដើម្បីអភិវឌ្ឍការប្រកួតកីឡាផ្នែកនារីបន្ថែមទៀតសម្រាប់ក្រុមជម្រើសជាតិ ហើយ EURO នារី នាពេលខាងមុខនឹងក្លាយជាជំហានដ៏អស្ចារ្យ។ យើងរំពឹងថា នឹងមានការប្រកួតដ៏អស្ចារ្យដើម្បីបង្កើតកេរ្តិ៍ដំណែលយូរអង្វែងនៅក្នុងប្រទេសស្វីស»។

លោកស្រី Dominique Blanc ប្រធានសមាគមកីឡាបាល់ទាត់ស្វីស បាននិយាយថា ៖«EURO នារី ឆ្នាំ២០២៥ កាន់តែខិតជិតមកដល់។ ឥឡូវនេះយើងនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ។ យើងត្រៀមរួចរាល់ជាមួយផែនការសម្រាប់ទីក្រុងត្រូវធ្វើការប្រកួត ហើយអាជ្ញាធរក្នុងតំបន់ យើងនឹងធានាថា ផ្តល់ជូនអ្នកគាំទ្រនូវឆ្នាំដ៏ដ៏អស្ចារ្យ»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


