កីឡា
Pedri ចង់ឲ្យ Williams ចូលរួមក្រុម Barcelona ជាមួយខ្លួន
ខ្សែបម្រើ Pedri ចង់ឲ្យមិតរួមជាតិអេស្ប៉ាញ Nico Williams ចូលរួមជាមួយក្លិប Barcelona បន្ទាប់ពីឃើញការបង្ហាញទម្រង់របស់រូបគេបានយ៉ាងល្អក្នុងព្រឹត្តិការណ៍អឺរ៉ូ។

ខ្សែប្រយុទ្ធស្លាប Nico Williams ធ្វើបានយ៉ាងល្អក្នុងព្រឹត្ដិការណ៍អឺរ៉ូឆ្នាំនេះ គិតត្រឹមការប្រកួតវគ្គ១៦ក្រុមចុងក្រោយ រូបគេលេងបាន២៣៥នាទី ស៊ុតបញ្ចូលទី១គ្រាប់ បញ្ចួនបាល់ឲ្យមិត្តរួមក្រុម១គ្រាប់។ បន្ទាប់ពីសហការគ្នានៅលើទីលានបានយ៉ាងល្អរហូតត្រូវបានកីឡាករ Pedri យល់ឃើញថា Williams ពិតជាមានទេពកោសល្យ។ រូបគេពិតជាស័ក្តិសមចូលរួម Barcelona ហើយវានឹងក្លាយជារឿងដ៏អស្ចារ្យប្រសិនបើវាកើតឡើង។
កីឡាករ Pedri បាននិយាយថា ៖«Nico Williams នឹងក្លាយជាការចុះហត្ថលេខាដ៏អស្ចារ្យសម្រាប់ពួកយើងនៅ Barcelona។ វាពិតជារឿងមិនគួរឲ្យជឿ។ គាត់ជាកីឡាករដែលបង្ហាញសមត្ថភាពឲ្យពួកឃើញច្បាស់ហើយ។ ខ្ញុំសង្ឃឹមថាគាត់អាចចូលរួមជាមួយយើង។ ប៉ុន្តែយើងមិននិយាយអំពីរឿងនេះច្រើនលើសពីនេះទេ»។

យ៉ាងណាមិញអ្វីៗមិនទាន់អាចកំណត់បាននៅឡើយ ប៉ុន្តែអ្នកគាំទ្រក្រុម Barcelona ពិតជាសប្បាយចិត្ត ប្រសិនបើរឿងនេះកើត។ រូបគេជាខ្សែប្រយុទ្ធស្លាបស្ដាំយ៉ាងល្អជាដៃគូសហការបានយ៉ាងល្អជាមួយ ខ្សែប្រយុទ្ធស្លាបខ្សែឆ្វេង Lamine Yamal វ័យ១៧ឆ្នាំ។ បច្ចុប្បន្នកីឡាករ Nico Williams មានវ័យ២១ឆ្នាំ ជាសមាជិករបស់ក្រុម Athletic Bilbao នៅលីគកំពូលក្នុងប្រទេសអេស្ប៉ាញ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


