កីឡា
វិភាគ៖ បារាំង ឬ អេស្ប៉ាញ ឡើងវគ្គផ្តាច់ព្រ័ត្រ EURO 2024?
បារាំងត្រូវប្រឈមនឹងអេស្ប៉ាញ វេលាម៉ោង២រំលងអធ្រាត្រយប់នេះ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro នៅកីឡដ្ឋាន Munich។
ទម្រង់លេងខុសគ្នាក្នុងព្រឹត្តិការណ៍ឆ្នាំនេះ
ទម្រង់លេងរបស់បារាំងក្នុងព្រឹត្តិការណ៍ឆ្នាំនេះមិនសូវទាក់ទាញខ្លាំងទេ ប៉ុន្តែពួកគេហាក់សំណាងក្នុងការឡើងវគ្គបន្តរហូត។ នៅក្នុងពូល ពួកគេ ឈ្នះ អូទ្រីស ១-០, ស្មើ ហូឡង់ ០-០, ស្មើ ប៉ូឡូញ ១-១, វគ្គ១៦ក្រុម ឈ្នះ បែលហ្ស៊ិក ១-០ និង វគ្គ៨ក្រុមចុងក្រោយ ឈ្នះ ព័រទុយហ្គាល់ ដោយប៉េណាល់ ៥-៣ ក្រោយស្មើគ្នា០-០។

អេស្ប៉ាញ ជាក្រុមគួរឲ្យចាប់អារម្មណ៍បំផុតក្នុងព្រឹត្តិការណ៍ឆ្នាំនេះ។ ពួកគេស្គាល់តែពាក្យជ័យជម្នះប៉ុណ្ណោះគឺវគ្គក្នុងពូល ឈ្នះ ក្រូអាត ៣-០, ឈ្នះ អ៉ីតាលី ១-០, ឈ្នះ អាល់បានី ១-០, វគ្គ១៦ក្រុម ឈ្នះ ហ្សកហ្ស៊ី ៤-១ និងវគ្គ៨ក្រុមចុងក្រោយ ឈ្នះម្ចាស់ផ្ទះ អាល្លឺម៉ង់ ២-១។
កីឡាករឆ្នើមវ័យក្មេង
តារាឆ្នើម Kylian Mbappe ត្រូវដឹកនាំបារាំងដើម្បីបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រធានក្រុមវ័យក្មេងជាលើកដំបូង ដែលត្រូវប្រឈមនឹងខ្សែបម្រើប្រយុទ្ធវ័យក្មេងកំឡុងឡើងជើង Lamine Yamal របស់អេស្ប៉ាញ។

ការពិតរបស់ក្រុមទាំងពីរ
បារាំងជាក្រុមលេខ២ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ខណៈ អេស្ប៉ាញ ស្ថិតនៅចំណាត់ថ្នាក់លេខ៧។ យ៉ាងណា ប្រវត្តិជួបគ្នា៣៦លើក អេស្ប៉ាញ ឈ្នះ១៦លើក បារាំង ឈ្នះ១៣លើក និងស្មើគ្នា៧លើក។

ជម្រើស១១នាក់ដំបូងអាច
អេស្ប៉ាញ៖ Unai Simon: Navas, Nacho, Laporte, Cucurella; Olmo, Rodri, Fabian Ruiz; Lamine Yamal, Morata, Williams
បារាំង៖ Maignan; Kounde, Saliba, Upamecano, Hernandez; Kante, Tchouameni, Camavinga, Griezmann; Kolo Muani, Mbappe

ទិន្នន័យវិភាគ
តាមការវិភាគរបស់ Sportsmole បង្ហាញថា អេស្ប៉ាញ មានលទ្ធភាពឈ្នះដល់ទៅ៤៣.៤៤% ខណៈ បារាំង មានលទ្ធភាពឈ្នះ ៣០.៣២% ប៉ុន្តែក្រុមទាំងពីរអាចបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២៦.៦% មុនពេលថែម១៥នាទីពីរដង។
ព្យាករណ៍លទ្ធផល
អេស្ប៉ាញ ១-០ បារាំង (ថែម១៥នាទីពីរដង)
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


