កីឡា
បេក្ខភាព៥រូបឈានមុខគេក្នុងការប្រជែងពាន Ballon d’Or
ក្រោយបញ្ចប់ព្រឹត្តិការណ៍ Euro 2024 និង Copa America 2024 កីឡាករ៥រូបមានភាគរយខ្ពស់ក្នុងការឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ២០២៤។

១. ខ្សែបម្រើ Rodri
ខ្សែបម្រើ Rodri ជាបេក្ខភាពឈានមុខគេក្នុងការឈ្នះពានរង្វាន់ Ballon d’Or ។ ក្នុងនាមជាខ្សែបម្រើការពារ រូបគេ ធ្វើបានយ៉ាងល្អក្នុងក្រុមជម្រើសជាតិ និងក្លិប។ ជាពិសេសការចែកបាល់ និងការកាត់ផ្ដាច់ចង្វាក់សម្រុករបស់គូប្រកួត។ ក្នុងរដូវកាលឆ្នាំ២០២៣-២៤ Rodri បានជួយក្រុម Manchester City ឈ្នះពានរង្វាន់ UEFA Super Cup, FIFA Club World Cup និង Premier League។ ក្នុងក្រុមជម្រើសជាតិ រូបគេបានជួយឲ្យក្រុមអេស្ប៉ាញឈ្នះពាន EURO ឆ្នាំ២០២៤ និងបានឈ្នះកីឡាករល្អប្រចាំព្រឹត្តិការណ៍អឺរ៉ូទៀតផង។

២. ខ្សែបម្រើ Jude Bellingham
ខ្សែបម្រើវ័យក្មេង Jude Bellingham ជាបេក្ខភាពម្នាក់មានភាគរយខ្ពស់ក្នុងការប្រជែងដណ្ដើមពានរង្វាន់ Ballon d’Or ។ ក្រោយផ្លាស់ទៅក្លិប Real Madrid រូបគេទទួលបានជោគជ័យខ្លាំងមែនទែន។ រូបគេបានជួយក្លិបឈ្នះពានរង្វាន់ចំនួន៣ក្នុងនោះមានពានរង្វាន់ UEFA Champions league, La Liga និង Spanish Super Cup។ ខណៈការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ EURO ជាមួយក្រុមអង់គ្លេស រូបគេបានខកចិត្ត ក្រោយឈ្នះត្រឹមជើងឯករង។

៣. ខ្សែបម្រើស្លាប Vinicius Junior
កីឡាករ Vinicius Junior ស្ថិតក្នុងបញ្ជីឈ្មោះជាបេក្ខភាពឈានមុខក្នុងការឈ្នះពាន Ballon d’Or ទោះបីរូបគេធ្វើមិនបានល្អជាមួយជម្រើសជាតិប្រេស៊ីលនៅ Copa America 2024។ ចំពោះសមិទ្ធផលនៅក្នុងក្លិបវិញ Vinicius បានជួយ Real Madrid ឈ្នះពានរង្វាន់ចំនួន៣គឺ UEFA Champions league, La Liga និង Spanish Super Cup។

៤. ខ្សែការពារ Dani Carvajal
ជារឿងលំបាកមួយក្នុងការឈ្នះពានរង្វាន់ Ballon d’Or ក្នុងនាមជាខ្សែការពារ។ កីឡាករអុីតាលី Fabio Cannavaro ជាខ្សែការពារចុងក្រោយឈ្នះពានរង្វាន់ Ballon d’Or កាលពីឆ្នាំ២០០៦។ សម្រាប់ខ្សែការពារ Dani Carvajal ក្នុងឆ្នាំនេះរូបគេធ្វើបានល្អមែនទែនទាំងនៅក្លិប និងក្រុមជម្រើសជាតិ។ ការបង្ហាញខ្លួនឲ្យ Real Madird កីឡាករ Carvajal បានឈ្នះពានរង្វាន់ចំនួន៣គឺ UEFA Champions league, La Liga,
Spanish Super Cup ហើយនៅជម្រើសជាតិ រូបគេបានជួយអេស្ប៉ាញឈ្នះពាន EURO ឆ្នាំ២០២៤។

៥. ខ្សែប្រយុទ្ធ Lionel Messi
បន្ទាប់ពីឈ្នះពានរង្វាន់ Copa America ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ក៏មានឈ្មោះប្រជែងពានរង្វាន់ Ballon d’Or ដែរ។ ទោះបីជាយ៉ាងណា រូបគេមិនមានភាគរយខ្ពស់ក្នុងការប្រជែងជាមួយកីឡាករ៤រូបខាងលើទេ។ ការផ្លាស់ទៅទឹកដីសហរដ្ឋអាមេរិក កីឡាករ Messi បានជួយឲ្យក្លិប Inter Miami ឈ្នះពានរង្វាន់ League Cup កាលពីរដូវកាលមុន៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ