កីឡា
ភ្នំពេញក្រោន ការពារជើងឯក ខេមបូឌានស៊ូបភើខាប់ ទល់នឹងព្រះខ័នរាជស្វាយរៀង
ម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន ត្រូវប្រឈមនឹង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង សម្រាប់ពានរង្វាន់បើករដូវកាល គ្រុឌខេមបូឌានស៊ូបភើខាប់ នៅថ្ងៃអាទិត្យ ទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ពានរង្វាន់ ខេមបូឌានស៊ូបភើខាប់ ត្រូវប៉ះគ្នារវាងក្រុមជើងឯកលីគកំពូលកម្ពុជា និងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែកាលពីរដូវកាល២០២៣-២៤ ព្រះខ័នរាជស្វាយរៀង បានឈ្នះជើងឯកទាំងពីរ ខណៈភ្នំពេញក្រោនជាជើងឯករងទាំងពីរ ដូច្នេះតម្រូវឲ្យម្ចាស់ជើងឯកប៉ះជើងឯករង។

ភ្នំពេញក្រោន ជាម្ចាស់ពានរង្វាន់បើករដូវកាល២លើកជាប់គ្នាគឺឆ្នាំ២០២២ និង២០២៣ ខណៈព្រះខ័នរាជស្វាយរៀងមិនធ្លាប់ឈ្នះពានរង្វាន់បើករដូវកាលទេ គិតចាប់តាំងពីរៀបចំឲ្យមានប្រកួតលើកដំបូងនៅឆ្នាំ២០១៧ ក្នុងនោះ បឹងកេតធ្លាប់ឈ្នះនៅឆ្នាំ២០១៧ ប៉ុន្តែនៅឆ្នាំ២០១៨ ២០១៩ ២០២០ និង២០២១ មិនបានរៀបចំទេ។
ការជួបជួបគ្នានៅថ្ងៃទី៤ ខែកក្កដានេះគឺជាការពារតំណែងជើងឯកឆ្នាំចាស់របស់ភ្នំពេញក្រោនទល់នឹងក្រុមខ្លាំងកំពុងមានកីឡាករពេញជើងព្រះខ័នរាជស្វាយរៀង។

សម្រាប់ការប្រកួតនេះមានការផ្តល់ជូនជាពិសេសដល់អ្នកគាំទ្រគឺទិញសំបុត្រ២ថែម១ និងទិញសំបត្រ៥ថែម២។ សំបុត្រមាន២ប្រភេទគឺប្រភេទទី១តម្លៃ២ម៉ឺនរៀល និងប្រភេទទី២តម្លៃ១ម៉ឺនរៀល។
ព្រះខ័នរាជស្វាយរៀងពិតជារវល់ខ្លាំងមែនទែនក្នុងរដូវកាលនេះ។ ពួកគេទើបតែបញ្ចប់វគ្គជម្រុះពានរង្វាន់ ASEAN Club Championship កាលពីពេលថ្មីៗនេះ និងបានឡើងទៅកាន់វគ្គចែកពូល។ នៅក្នុងខែសីហានេះ ពួកគេត្រូវប្រកួតពានរង្វាន់បើករដូវកាល ប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់ ASEAN Club Championship វគ្គសន្សំពិន្ទុក្នុងពូល ក៏ចាប់ផ្តើមប្រកួតក្នុងខែសីហាដែរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


