កីឡា
ព្រះខ័នរាជស្វាយរៀង ឬ ភ្នំពេញក្រោន ជាជើងឯកស៊ុបភើខាប់ ល្ងាចថ្ងៃអាទិត្យនេះ?
ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បើកឆាករដូវកាលថ្មី ដណ្តើមពានរង្វាន់ ខេមបូឌានស៊ុបភើខាប់ Krud Cambodian Super Cup វេលាម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ផ្សាយផ្ទាល់ដោយ BTV។

នេះជាការជួបគ្នាលើកទី២រវាងក្រុមទាំងពីរសម្រាប់ពានរង្វាន់បើករដូវកាលថ្មី បន្ទាប់ពីលើកទី១ កាលបើករដូវកាលមុន ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯក។ ជួបគ្នាលើកទី២ ក្នុងពានរង្វាន់ដដែល ក្រុមពីរដដែល និងនៅលើទីលានដដែល ប៉ុន្តែសមត្ថភាពស្ទើរតែខុសគ្នាទាំងស្រុង។
នេះជាការដឹកនាំក្លិប ភ្នំពេញក្រោន របស់គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែន Oleg Starynskyi ទល់នឹងព្រះខ័នរាជស្វាយរៀង លើកដំបូងក្រោមការដឹកកាំរបស់គ្រូបង្វឹកថ្មី Mattew McConkey បន្ទាប់ពីលោក Pep Monuz បានចាកចេញទៅដឹកនាំក្លិបនៅប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះកីឡាករក៏សុទ្ធថ្មីថែមទៀត។

ភ្នំពេញក្រោន បានបញ្ចេញកីឡាករបរទេស ៥ នាក់ ក្រោយចប់រដូវកាលមុន ដោយរក្សាទុកតែខ្សែការពារកូរ៉េខាងត្បូង Park Yi-young ម្នាក់គត់។ ខ្សែបម្រើសញ្ជាតិខ្មែរ យូឌៃ អូកាវ៉ា, Takashi Ose និង សឿត បារាំង ព្រមទាំងខ្សែប្រយុទ្ធ លឹម ពិសុទ្ធ និងខ្សែប្រយុទ្ធដើមកំណើតកូឡុំប៊ីសញ្ជាតិខ្មែរ Andres Neito ក៏បានចាកចេញថែមទៀត។
ប៉ុន្តែ ភ្នំពេញក្រោន បាននាំចូលខ្សែការពារបរទេស២នាក់គឺកីឡាករ Rick Ketting សញ្ជាតិហូឡង់ និង Raul Feher សញ្ជាតិរ៉ួម៉ានី ពង្រឹងតំបន់ការពារជាមួយ Park Yi-yong ខណៈខ្សែប្រយុទ្ធបរទេស៣នាក់គឺ Maksym Pryadum សញ្ជាតិអ៊ុយក្រែន, Mose Dyer សញ្ជាតិនូវែលហ្សេឡង់ និង Makerlo Tellez សញ្ជាតិប៉ូឡាវី។

និយាយពី ព្រះខ័នរាជស្វាយរៀង រឹតតែគួរឲ្យចាប់អារម្មណ៍ក្នុងរដូវកាលនេះ។ ពួកគេចែកផ្លូវជាមួយកីឡាករប្រេស៊ីល៣នាក់ និងឲ្យ ទីហ្វី អាមេរី ខ្ចីជើងកីឡាករ មីហ្ស៊ូណូ ហ៊ីការ៉ុ ប៉ុន្តែរក្សាទុកខ្សែបម្រើប្រយុទ្ធប្រេស៊ីល Cristian Roque, កីឡាករសញ្ជាតិឡាវ Bouphachan Bounkong, កីឡាករជប៉ុន Ryo Fujii និង Takashi Odawara។ ពួកគេបាននាំចូលខ្សែប្រយុទ្ធប្រេស៊ីល Patrick Souza និង Kwame Peprah សញ្ជាតិហ្គាណា ដែលគ្រប់កូតាកីឡាករបររទេស ៦ នាក់ ប៉ុន្តែបន្ថែមខ្សែការពារបរទេស Faris Hammouti សម្រាប់ពានអន្តរជាតិ។
អ្វីដែលភ្ញាក់ផ្អើលបំផុតនោះគឺ ព្រះខ័នរាជស្វាយរៀង នាំចូលខ្សែប្រយុទ្ធកម្ពុជាឆ្នើម សៀង ចន្ធា និងខ្សែបម្រើកណ្តាល Yudai Ogawa ព្រមទាំងខ្សែបម្រើ សុផល ឌីម៉ង់ និងខ្សែការពារ សឿត បារាំង។
គ្រាន់តែរៀបរាប់ពីការត្រៀមខ្លួនទាំងនេះឃើញថា ពិតជាធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុត ប៉ុន្តែអ្នកគាំទ្រមិនទាន់ធ្លាប់បានឃើញសមត្ថភាពពិតប្រាកដរបស់ក្រុមទាំងពីរនៅលើទីលានឡើយ។ អ្វីៗគ្រប់យ៉ាងបង្ហាញនៅល្ងាចថ្ងៃអាទិត្យនេះហើយ។

ក្រុមទាំងពីរធ្លាប់ជួបគ្នា ២៣ លើក ក្នុងនោះ ព្រះខ័នរាជស្វាយរៀង ឈ្នះ ១០លើក ខណៈភ្នំពេញក្រោន ឈ្នះ ៧ លើក និងស្មើគ្នា ៦លើក៕
ជួបគ្នា ៥ លើកចុងក្រោយ
- ព្រះខ័នរាជស្វាយរៀង ១-២ ភ្នំពេញក្រោន (Hun Sen Cup Final)
- ព្រះខ័នរាជស្វាយរៀង ០-៥ ភ្នំពេញក្រោន (Cambodian Premier League)
- ព្រះខ័នរាជស្វាយរៀង ២-០ ភ្នំពេញក្រោន (Cambodian Premier League)
- ព្រះខ័នរាជស្វាយរៀង ៣-១ ភ្នំពេញក្រោន (Cambodian Premier League)
- ព្រះខ័នរាជស្វាយរៀង ៣-៤ ភ្នំពេញក្រោន (Cambodian Premier League)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


