កីឡា
អ្នកកាសែតរុស្ស៊ីត្រូវបានដកហូតកាតព័ត៌មាន ក្នុងកីឡាអូឡាំពិកនៅបារាំង
បុគ្គលិកទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ៤នាក់ដែលមានកាតទទួលស្គាល់ដើម្បីចូលរួមរាយការណ៍អំពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសត្រូវបានដកហូត។
ភាពតានតឹងនៅតែបន្តឡើងខ្ពស់រវាងរុស្ស៊ី និងអ្វីគ្រប់យ៉ាងដែលត្រូវធ្វើជាមួយនឹងកីឡាអូឡាំពិក។ ឥឡូវនេះគឺជាវត្តមានរបស់អ្នកកាសែតដែលកំពុងបង្កឲ្យមានភាពចម្រូងចម្រាសថ្មី។ មុនការប្រកួតកីឡា មានការត្អូញត្អែរពីក្រសួងការបរទេសរុស្ស៊ីរួចហើយថា អ្នកសារព័ត៌មានដែលបានដាក់ពាក្យសុំការទទួលស្គាល់ មិនទទួលបានតាមការស្នើសុំទេ។

ឥឡូវនេះ ជាមួយនឹងការប្រកួតកំពុងដំណើរការ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS អះអាងថា អ្នកកាសែត ៤នាក់ដែលកំពុងផ្សាយព័ត៌មានកីឡាអូឡាំពិកត្រូវបានដកហូតកាតរបស់ពួកគេ។ ក្នុងនោះមានអ្នកមានបទពិសោធច្រើនគឺ លោក Artyom Kuznetsov ដែលធ្លាប់ចូលរួមយកព័ត៌មានកីឡាអូឡាំពិក ចំនួន ៧លើក រួចហើយមិនដែលមានការត្អូញត្អែរអំពីការងាររបស់ខ្លួនឡើយ។
TASS អះអាងថា មិនមានការពន្យល់សម្រាប់ការសម្រេចចិត្តនេះទេ។ ករណីមុនៗ មានការចោទប្រកាន់ពីសកម្មភាពចារកម្មដែលអាចកើតមាន ប៉ុន្តែករណីនេះអាចជាករណីរបស់អ្នកសារព័ត៌មានដែលបានរាយការណ៍អំពីសកម្មភាពកីឡារួចហើយ បន្ថែមពីលើពិធីបើក។

នៅក្នុងការពុំមានការពន្យល់សម្រាប់ការសម្រេចចិត្តទំនាក់ទំនងរបស់រុស្ស៊ីជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការរៀបចំការប្រកួតនៅតែមានការលំបាក។ អ្នកនាំពាក្យក្រសួងការបរទេសរុស្សី លោកស្រី Maria Zhakarova បានឆ្លៀតយកប្រយោជន៍ពីបញ្ហាក្នុងអំឡុងពិធីបើក ដើម្បីអត្ថាធិប្បាយលើអ្វីដែលលោកស្រីមើលឃើញថាជាការបរាជ័យដ៏សំខាន់មួយ។
គួរដឹងដែរថា អត្តពលិករុស្ស៊ីមាន១៥នាក់ប៉ុណ្ណោះបានទៅចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស។ ពួកគេចូលរួមក្នុងនាមជាអត្តពលិកអព្យាក្រឹត ព្រោះអ្នកផ្សេងទៀតត្រូវបានហាមឱ្យចូលរួមដោយសារសង្គ្រាមកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ហើយដូចគ្នាចំពោះអត្តពលិកបេឡារុស្ស ផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


