កីឡា
Mbappe ទទួលបានរថយន្ដអគ្គិសនី BMW នៅ Real Madrid
កីឡាករ Kylian Mbappe ទទួលបានថយន្ត BMW ថ្មីសន្លាងដែលមានតម្លៃ ១៦៤,០០០ផោន (ជាង២១ម៉ឺនដុល្លារ) តាមរយៈកិច្ចសន្យារវាងក្រុម Real Madrid ជាមួយក្រុមហ៊ុនផលិតរថយន្ដ BMW របស់អាល្លឺម៉ង់។

ខ្សែប្រយុទ្ធ Kylian Mbappe និងកីឡាករក្រុម Real Madrid នឹងទទួលបានរថយន្ត i7 M70 xDrive ថ្មីក្រុមហ៊ុនរបស់ដែលមានតម្លៃជាង២១ម៉ឺនដុល្លារ មុនពេលបើករដូវកាលថ្មី។ យ៉ាងណាមិញកីឡាករបារាំងរូបនេះនឹងមិនអាចបើកបរបានទេ ព្រោះរូបគេមិនទាន់មានប័ណ្ណបើកបរនៅប្រទេសអេស្ប៉ាញ។
ចំណុចសំខាន់នៃកិច្ចព្រមព្រៀងគឺកីឡាករ និងគ្រូបង្វឹកនៃក្រុមបាល់ទាត់បុរស នារី ក្រុមបាល់បោះ Real Madrid ទាំងអស់ត្រូវបានផ្តល់ជូនរថយន្ត BMW នៅដើមរដូវកាល។ ពួកគេអាចជ្រើសរើសម៉ូដែលរថយន្ដអគ្គិសនីរបស់ក្រុមហ៊ុន BMW តាមចិត្ត។ នេះជារួមចំណែកលើកស្ទួយយានយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន។

កិច្ចសន្យារបស់ក្លិប Real Madrid ស្រដៀងទៅនឹងកិច្ចព្រមព្រៀងរបស់ក្លិប Bayern Munich ជាមួយក្រុមហ៊ុនផលិតរថយន្ដ Audi ដែរដោយតម្រូវកីឡាករទទួលបានកាដូរថយន្ដ។ ប៉ុន្តែសម្រាប់ Real Madrid មិនមែនតែកីឡាករទេ សូម្បីគ្រូបង្វឹក Carlo Ancelotti និងប្រធានក្លឹប Florentino Perez ក៏ទទួលបានកាដូរថយន្តថ្មីនៅដើមរដូវកាល៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


