កីឡា
កីឡាករអាស៊ានធ្លាក់ទាំងអស់ វិញ្ញាសាហែលសេរី១០០ម៉ែត្រ
ការប្រកួតហែលទឹកលើវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រ កីឡាករពីតំបន់អាស៊ានទាំងអស់សុទ្ធតែមិនបានឡើងទៅវគ្គបន្ត ដោយបានធ្លាក់ត្រឹមវគ្គជម្រុះបឋមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង។

សម្រាប់វិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រនេះមានកីឡាករប្រទេសអាស៊ាន៤នាក់ប៉ុណ្ណោះដែលបានចូលរួមប្រកួតគឺកីឡាករសិង្ហបុរី ថៃ កម្ពុជា និងមីយ៉ាន់ម៉ា។
កីឡាករសិង្ហបុរី Jonathan Tan ធ្វើបានថិរវេលា ៤៩.៥១វិនាទី ដែលបានធ្វើឲ្យរូបគេស្ថិតនៅចំណាត់ថ្នាក់លេខ៣៨។ កីឡាករថៃ Dulyawat Kaewsriyong ធ្វើបានថិរវេលា ៥០.៦៤វិនាទី ដែលធ្វើឲ្យរូបគេស្ថិតនៅចំណាត់ថ្នាក់លេខ៤៩។ កីឡាករកម្ពុជា Antoine De Lapparent ធ្វើបានថិរវេលា ៥២.៩៥វិនាទី ដែលធ្វើឲ្យរូបគេស្ថិតនៅចំណាត់ថ្នាក់លេខ៦៧ និងកីឡាករមីយ៉ាន់ម៉ា Phone Pyae Han ធ្វើបានថិរវេលា ៥៥.៥៦វិនាទី ដែលធ្វើឲ្យរូបគេស្ថិតនៅចំណាត់ថ្នាក់លេខ៧៣ ក្នុងចំណោមកីឡាករទាំងអស់ចំនួន៧៩នាក់។
កីឡាករ១៦រូបបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានកីឡាករ៨រូបបានបន្តឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រគឺ ចិន១រូប អូស្ត្រាលី១រូប ហុងគ្រី១រូប បារាំង១រូប រ៉ូម៉ានី១រូប សហរដ្ឋអាមេរិក២នាក់ និងអាល្លឺម៉ង់១រូប ដើម្បីប្រជែងមេដាយ។

កាលវគ្គជម្រុះបឋមកីឡាករអាមេរិក Jack Alexy ធ្វើបានល្អជាងគេដោយប្រើថិរវេលា៤៧.៥៧វិនាទី ឈរលើកំពូលតារាង ប៉ុន្តែការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររូបគេធ្វើបានតែ៤៧.៦៨វិនាទីស្ថិតនៅចំណាត់ថ្នាក់លេខ៦។
ចំណែកកីឡាករដែលធ្វើបានល្អជាងគេនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺកីឡាករចិន Pan Zhanle ធ្វើបានល្អខ្លាំងមែនទែនដោយប្រើ ថិរវេលា ៤៧.២១វិនាទី ដើម្បីឈរចំណាត់ថ្នាក់លេខ១ ខណៈការប្រកួតវគ្គជម្រុះបឋម រូបគេបានស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី១៦ជាមួយនឹង ថិរវេលា ៤៨.៤០វិនាទី៕





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


