កីឡា
គ្រូបង្វឹកក្លិប Real Madrid លែងនាំចូលកីឡាករថ្មីបន្ថែម
លោក Carlo Ancelotti គ្រូបង្វឹកក្លិប Real Madrid មិនមានគម្រោងនាំយកកីឡាករថ្មីបន្ថែមទៀតទេ បើទោះបីជាទីផ្សារដោះកីឡាកររដូវកាលថ្មីនៅសល់១ខែទៀត។

ក្នុងទីផ្សារដោះដូរកីឡាកររដូវកាល២០២៤-២៥ ក្លិប Real Madrid បានផ្ទេរកីឡាករចេញ និងនាំចូលកីឡាករថ្មី ដើម្បីពង្រឹងក្រុមដូចក្រុមដទៃដែរ។ ទោះបីជាយ៉ាងណានៅពេលនេះ លោក Carlo Ancelotti បានចាទុកសមាសភាពកីឡាករក្នុងក្រុមបច្ចុប្បន្នគឺគ្រប់គ្រាន់ក្នុងការប្រជែងនៅរដូវកាលថ្មី ដូច្នេះលោកមិនត្រូវការនាំយកកីឡាករថ្មីឡើយ។
លោក Carlo Ancelotti បាននិយាយថា ៖«យើងមិនាំកីឡាករណាបន្ថែមទេ។ កីឡាករ Vallejo ត្រឡប់មកវិញ កីឡាករ Alaba កំពុងសះស្បើយពីរបួស។ យើងកំពុងសម្លឹងមើលគុណផលកីឡាករក្នុងក្រុមយុវជនរបស់យើង។ ខ្ញុំគិតថានឹងមិនមានការប្រែប្រួលទេ ហើយក៏គ្មានកីឡាករណាម្នាក់ចង់ចាកចេញដែរ។ យើងមានក្រុមកីឡាករដ៏អស្ចារ្យមួយ»។

ទោះបីជាមិនមានវត្តមានខ្សែបម្រើឆ្នើម Toni Kroos បន្ទាប់ពីរូបគេប្រកាសចូលនិវត្តន៍ ក៏ Real Madrid នៅតែមានកីឡាករវ័យក្មេងឆ្នើមៗអាចជំនួសតំណែងពួកគេបាន។ ជាពិសេសពួកគេយកបានខ្សែប្រយុទ្ធឆ្នើម Kylian Mbappé៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


