កីឡា
អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯក ខេមបូឌានស៊ូបភើខាប់២០២៤
ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯក ខេមបូឌានស៊ូបភើខាប់ ឆ្នាំ២០២៤ បន្ទាប់ពីបានយកឈ្នះលើ ភ្នំពេញក្រោន ដោយលទ្ធផល ២-១ បើទោះជាព្រះខ័នរាជស្វាយរៀងសល់សមាជិកតែ១០នាក់នៅលើទីលាន។ សោកស្តាយ ភ្នំពេញក្រោន មានសមាជិក១១នាក់ ប៉ុន្តែមិនអាចការពារតំណែងជើងឯកឆ្នាំចាស់។

ការប្រកួតបាន២៦នាទីក្នុងវគ្គទី១ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខ ១-០ ដោយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Paplo Augusto ប៉ុន្តែវគ្គទី២ ភ្នំពេញក្រោន បានតាមស្មើ ១-១ ដោយខ្សែបម្រើ Yudai Ogawa។ ស្របពេលជាមួយគ្នានេះ ខ្សែបម្រើប្រយុទ្ធ Gabriel របស់ព្រះខ័នរាជស្វាយរៀង ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលានតែម្តង បន្ទាប់ពីបង្កកំហុសលើខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន។

ទោះបីជាយ៉ាងណា ព្រះខ័នរាជស្វាយរៀង រកបានគ្រាប់បាល់ជ័យជម្នះដោយខ្សែបម្រើវ័យក្មេង មិន រតនៈ នៅទី៩០+ដើម្បីក្លាយជាម្ចាស់ជើងឯកខេមបូឌានស៊ូបភើខាប់ ឆ្នាំ២០២៤ មុនពេលរដូវកាលថ្មីចាប់ផ្តើមនៅសប្តាហ៍ក្រោយ។

-ពានរង្វាន់កីឡាករល្អ សឿយ វិសាល ជាប្រធានក្រុមរបស់ព្រះខ័នរាជស្វាយរៀង
-ពានរង្វាន់អ្នកចាំទីល្អ វីរៈ ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង
-ព្រះខ័នរាជស្វាយរៀង ទទួលបានប្រាក់រង្វាន់២៨លានរៀល

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


