កីឡា
ក្រុមអត្ដពលិកហែលទឹកបញ្ជាក់ពីមេដាយខ្លួនឈ្នះដោយស្អាតស្អំ
ករណីប្រើប្រាស់សារធាតុហាមឃាត់នៅតែកើតមានចំពោះអត្តពលិកក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ ថ្មីៗនេះមានការរិះគន់ទៅលើក្រុមអត្ដពលិកហែលទឹកចិនជុំវិញករណីនេះ។

កីឡាករអាមេរិក Michael Phelps ជាអត្តពលិកហែលទឹកជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិកបានអំពាវនាវឲ្យមានការហាមឃាត់មួយជីវិតសម្រាប់នរណាម្នាក់ដែលត្រូវបានរកឃើញសារធាតុហាមឃាត់។
ការលើកឡើងរបស់កីឡាករ Michael Phelps បន្ទាប់ពីអត្ដពលិកមួយចំនួនត្រូវបានរកឃើញវិជ្ជមានសារធាតុហាមឃាត់ មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ ប៉ុន្តែកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ពួកគេនៅតែមានវត្តមានចូលរួមប្រកួតទៀត។

Zhang Yufei កីឡាការិនីហែលទឹកឆ្នើមរបស់ប្រទេសចិន បានឈ្នះមេដាយប្រាក់១ និងសំរិទ្ធ៦នៅទីក្រុងប៉ារីស។ កីឡាការិនីរូបនេះស្ថិតក្នុងចំណោមអត្តពលិកចិន២៣នាក់ ពាក់ព័ន្ធករណីតេស្ដវិជ្ជមានសារធាតុហាមឃាត់មុនពេលកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ឆ្នាំ២០២០។ កីឡាការិនីរូបនេះត្រូវបានចោទសួរនៅសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងការប្រកាន់លើក្រុមអត្ដពលិកហែលចិន។
កីឡារការិនី Zhang Yufei បាននិយាយថា ៖«ហេតុអ្វីបានជាអ្នកហែលទឹកចិនត្រូវចោទសួរនៅពេលពួកគេហែលទឹកលឿន? ហេតុអ្វីបានជាគ្មាននរណាម្នាក់សួរទៅកីឡាករ Michael Phelps របស់អាមេរិកនៅពេលគាត់ទទួលបានមេដាយមាស៨គ្រឿង?

កីឡាករអង់គ្លេស Adam Peaty បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅពេលគាត់និយាយថា ៖«គ្មានពិន្ទុឈ្នះទេ ប្រសិនបើអ្នកមិនឈ្នះដោយយុត្តិធម៌»។
កីឡាករ Peaty បានសំដៅទៅលើភាពចម្រូងចម្រាសពាក់ព័ន្ធនឹងអត្តពលិកហែលទឹកចិន២៣នាក់ ដែលបានធ្វើតេស្តវិជ្ជមានសារធាតុហាមឃាត់មុនកីឡាអូឡាំពិកទីក្រុងតូក្យូ។ ក្រោយការលើកឡើងបែបនេះ កីឡាករហែលចិន បានចេញចេញមុខបញ្ជក់ថា មេដាយមាស ដែលពួកគេទទួលបានគឺដោយភាពស្អាតស្អំ។
យ៉ាងណាមិញ ការលើកឡើងរបស់កីឡាករ Michael Phelps និង Adam Peaty គ្រាន់តែជាការយល់ឃើញរបស់ពួកគេប៉ុណ្ណោះ ដើម្បីឲ្យមានការពង្រឹងលើករណីសារធាតុហាមឃាត់បន្ដែមទៀត៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


