កីឡា
ការប្តឹងតវ៉ាក្នុងកីឡាប្រដាល់គុនខ្មែរត្រូវដាក់ប្រាក់៤០ម៉ឺនរៀល
ការដាក់ពាក្យបណ្តឹងតវ៉ាក្នុងការប្រកួតប្រដាល់គុនខ្មែរ ភាគីតវ៉ាត្រូវដាក់ប្រាក់តម្កល់៤០ម៉ឺនរៀល។ ប្រសិនបើការប្តឹងទទួលបានជោគជ័យ សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងផ្តល់ប្រាក់នោះទៅអ្នកតវ៉ាវិញ ប៉ុន្តែប្រសិនបើមិនទទួលបានជោគជ័យទេ សហព័ន្ធនឹងរក្សាទុកប្រាក់នោះ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឲ្យដឹងថា នេះជាគោលការណ៍កំណត់ក្នុងលក្ខន្តិកៈរបស់សហព័ន្ធ អ្នកដាក់ពាក្យបណ្តឹងតវ៉ាក្នុងករណីមិនប្រក្រតីត្រូវដាក់ប្រាក់តម្កល់៤០ម៉ឺនរៀល។ អ្នកតវ៉ាត្រូវតែដាក់ពាក្យបណ្តឹង។ ប្រសិនបើអត់ដាក់ពាក្យបណ្តឹងទេគឺសហព័ន្ធពិបាកដោះស្រាយណាស់ ប៉ុន្តែត្រូវច្បាស់មុនពេលសម្រេចដាក់ពាក្យបណ្តឹង។
«កន្លងមកមានការចោទប្រកាន់ពីអ្នកគាំទ្រថា ហេតុអ្វីបានជា នីតិវិធីក្នុងការដាក់ពាក្យបណ្តឹងត្រូវបង់ប្រាក់? ពីព្រោះនេះជារឿងចាំបាច់។ បើមិនបង់ប្រាក់ទេ ខ្ញុំជឿថា អ្នកចាញ់ណាក៏មិនសុខចិត្តដែរ។ អីចឹងពួកគាត់នឹងតវ៉ាច្រើន។ ត្រូវដឹងថា នីតិវិធីក្នុងការតវ៉ាគឺត្រូវដាក់ប្រាក់តម្កល់ប្រាក់៤០ម៉ឺនរៀល។ ប្រសិនបើការតវ៉ាទៅឈ្នះ យើងនឹងប្រគល់ប្រាក់ជូនពួកគាត់វិញ តែបើការតវ៉ាមិនឈ្នះទេ គឺនឹងរក្សាទុកលុយនោះ»។ លោក ខូវ ឆាយ បានប្រាប់។

លោកបានពន្យល់ថា ការដោះស្រាយបណ្តឹងនីមួយៗ តាមនីតិវិធីគឺសហព័ន្ធត្រូវអញ្ជើញមន្ត្រីពាក់ព័ន្ធរៀបចំការប្រកួតដើម្បីចូលរួមប្រជុំ ពិនិត្យ ដោះស្រាយ។ ទី២ត្រូវកោះប្រជុំអនុគណៈកម្មការបច្ចេកទេសទាំងអស់ដើម្បីពិនិត្យឡើងវិញ។ ការប្រជុំ ការស្រាវជ្រាវ និងត្រួតពិនិត្យម្តងៗ ត្រូវប្រើមន្ត្រីច្រើននាក់ និងចំណាយពេលវេលាយូរ។
លោក ខូវ ឆាយ មានប្រសាសន៍ថា ៖«ការអញ្ជើញមន្ត្រីចូលរួមធ្វើកិច្ចការនេះ គ្រាន់តែយើងគិតថា ម្នាក់ត្រឹមតែ២០ដុល្លារ អីចឹងអស់ពីរបីរយដុល្លារបាត់ទៅហើយ។ ពេលយើងទទួលថវិកា១០០ដុល្លារពីពួកគាត់ អ្នកខ្លះប្រហែលគិតថា សហព័ន្ធចំណេញគឺអត់ទេ។ ដូច្នេះត្រូវឲ្យច្បាស់ មុនពេលប្តឹងតវ៉ា តែបើមិនច្បាស់ទេ សូមកុំប្តឹង ពីព្រោះបើគិតតែប្តឹង សហព័ន្ធមិនបាច់ធ្វើការអីទេ នៅចាំតែដោះស្រាយបណ្តឹង ហើយចំណាយថវិកាច្រើនណាស់ក្នុងការដោះស្រាយករណីមួយៗ»។

ជាការពិត កម្មវិធីប្រកួតមានច្រើនសង្វៀនប្រចាំសប្តាហ៍ ហើយមាន៣០ទៅ៤០គូក្នុងមួយសប្តាហ៍ ដូច្នេះករណីមិនប្រក្រតីអាចកើតមានដែលធ្វើឲ្យភាគីម្ខាងមិនពេញ។ ភាគីមិនពេញចិត្តអាចដាក់ពាក្យបណ្តឹងស្របតាមនីតិវិធីរបស់សហព័ន្ធ ប៉ុន្តែ កន្លងមកក៏មានអ្នកខ្លះមិនបានប្តឹងតវ៉ាទេ បើទោះបីជាពួកគាត់មិនពេញចិត្តនឹងលទ្ធផលនៃការប្រកួត ឬការសម្រេចរបស់អាជ្ញាកណ្តាលក៏ដោយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


