កីឡា
Virgil van Dijk ជំរុញឲ្យ Liverpool នាំចូលកីឡាករថ្មី
ខ្សែការពារ Virgil van Dijk ជំរុញឲ្យក្លិប Liverpool នាំចូលកីឡាករថ្មី មុនពេលទីផ្សារដោះដូរកីឡាករបិទ ខណៈរូបគេក៏ឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាស្នាក់នៅកីឡដ្ឋាន Anfield។

ក្លិបហង្សក្រហម Liverpool មិនទាន់បាននាំចូលកីឡាករថ្មីទេក្នុងរដូវកាលថ្មីនេះ គិតចាប់តាំងពីទីផ្សារដោះដូរកីឡាករត្រូវបានបើក ក្រោមការដឹកនាំគ្រូបង្វឹកថ្មី លោក Arne Slot។ មិនត្រឹមតែប៉ុណ្ណោះទេ ការបន្តកុងត្រាកីឡាករចាស់ក៏មិនទាន់ធ្វើ។
ប្រធានក្រុម Virgil van Dijk ជាសមាជិកដ៏សំខាន់ក្នុងចំណោមកីឡាករ៣នាក់គឺកីឡាករ Mohamed Salah និង Trent Alexander-Arnold នឹងផុតកុងត្រាក្នុងរដូវកាលថ្មីខាងមុខ។

Dijk និយាយថា ៖«ខ្ញុំគិតថា យើងគួរតែនាំចូលកីឡាករខ្លះ ដោយសារការប្រកួតក្នុង១រដូវកាលមានរយៈពេលវែង ប៉ុន្តែខ្ញុំគិតថា ពួកគេកំពុងធ្វើការងារនេះនៅពីក្រោយ។ ខ្ញុំជឿជាក់លើក្លិបនឹងធ្វើរឿងត្រឹមត្រូវ ដើម្បីក្លាយជាក្រុមដ៏ល្អសម្រាប់ការប្រកួតប្រជែង»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


