កីឡា
លោក Ancelotti ប្រាប់ថា Mbappé នឹងបង្ហាញខ្លួនយប់នេះ
ក្លិប Real Madrid បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រទូទាំងពិភពលោក ក្រោយនាំយកតារាឆ្នើម Kylian Mbappé មករួមក្រុម ខណៈអ្នកគាំទ្រជាច្រើនគិតថា រូបគេនឹងក្លាយជាតួឯកថ្មីក្នុងក្រុមនៅរដូវកាលនេះ។

វត្តមានរបស់កីឡាករ Kylian Mbappé ចំពោះអ្នកគាំទ្រក្លិប Real Madrid ប្រហែលជាគិតថា រូបគេជាស្ដេចត្រាញ់ដោយផ្អែកលើសមត្ថភាពដ៏អស្ចារ្យនៅលើទីលាន ប៉ុន្តែលោក Carlo Ancelotti គ្រូបង្វឹកក្លិប Real Madrid គិតថា Mbappé ជាសមាជិកធម្មតាដូចកីឡាករដទៃទៀតដែរ។
លោក Carlo Ancelotti បាននិយាយក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ថា ៖«មិនមានស្តេច ឬព្រះអង្គម្ចាស់នៅក្នុងក្រុមរបស់យើងទេ។ យើងជាក្រុមមានសុខភាពផ្លូវចិត្តល្អ ហើយរឿងសំខាន់ក្នុងការសម្រេចបាននូវអ្វីដែលយើងចង់បានក្នុងចុងរដូវកាល»។

ក្រុមអេស្ប៉ាញ Real Madrid ប្រកួតជាមួយក្រុមអុីតាលី Atalanta ក្នុងពានរង្វាន់ UEFA Super Cup វេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី១៥ ខែសីហា។ នេះជាឱកាសដំបូងដែលតារាឆ្នើម Kylian Mbappé បង្ហាញខ្លួន និងអាចឈ្នះពានជាមួយ Real Madrid ក្រោយចាកចេញពីក្រុម PSG។
លោក Carlo Ancelotti បានបន្ថែមថា ៖«ដូចអ្នកផ្សេងក្នុងក្រុមដែរ Mbappé នឹងចូលរួមប្រកួតយប់នេះ។ ចាប់តាំងពីគាត់បានចូលរួមជាមួយយើង គាត់បានបង្ហាញនូវគុណភាពដ៏ល្អឥតខ្ចោះ។ យើងមិនមានពេលវេលាច្រើនក្នុងការរៀបចំទេ ប៉ុន្តែយើងមានការរៀបចំបានល្អជាមួយ Mbappé»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


