កីឡា
បឺត សង្ឃឹម ប្រាប់ថា គ្មានអ្វីប្រឈម ពេលប៉ះ ពេជ្រ ប៊ុនសិទ្ធ ប្រើហ្គង់ MMA
កំពូលអ្នកលេងចិត្តសាស្ត្រ បឺត សង្ឃឹម ត្រូវឡើងសង្វៀនតទល់នឹងមិត្តរួមជាតិ ពេជ្រ ប៊ុនសិទ្ធ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសង្វៀនបាយ័នស្ទឹងមានជ័យ។

ជំនួបនេះបានក្លាយជាការប្រកួតដែលអ្នកគាំទ្រចង់ឃើញ បន្ទាប់ពីជើងខ្លាំងទាំងពីរកំពុងជោគជ័យដូចគ្នាក្នុងអាជីពប្រដាល់គុនខ្មែររបស់ខ្លួន។ ទាំងអ្នកគាំទ្រ គ្រូបង្វឹក និងកីឡាករគុនខ្មែរសុទ្ធតែចាប់អារម្មណ៍សម្រាប់ការប្រកួតនេះ។
ការប្រកួតនេះប្រើហ្គង់ដៃតូច (MMA) ចេញម្រាមដែលអាចថ្មីសម្រាប់កីឡាករ បឺត សង្ឃឹម ប៉ុន្តែក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» បាននិយាយថា គ្មានអ្វីជាបញ្ហាប្រឈម និងត្រៀមខ្លួនយ៉ាងល្អ។

បឺត សង្ឃឹម បាននិយាយថា ៖«សម្រាប់ការត្រៀមខ្លួនគឺ ខ្ញុំត្រៀមខ្លួនបានល្អ។ និយាយទៅទម្រាំដល់ថ្ងៃប្រកួតគឺពេញបរិបូណ៌។ បើនិយាយពីចំណុចប្រឈមគឺឥឡូវនេះគ្មានទេ គ្រាន់តែថា ចាំមើលជាក់ស្តែងនៅលើសង្វៀនគឺខ្ញុំនឹងធ្វើឲ្យបានល្អនៅថ្ងៃប្រកួត មិនថាចាញ់ ឬឈ្នះទេ។ សមត្ថភាពខ្ញុំមានប៉ុណ្ណាគឺនឹងបញ្ចេញឲ្យអស់»។
កីឡាករបានបន្តថា ៖«ចំពោះការប្រើហ្គង់ដៃតូចអត់អីទេគឺទទួលយកបាន។ សម្រាប់ហ្គង់តូច MMA និងហ្គង់ធំគឺខុសគ្នាត្រង់ថា ហ្គង់ធំពេលវ៉ៃទៅអត់សូវឈឺខ្លាំងដូចហ្គង់តូច ប៉ុន្តែហ្គង់តូចឈឺខ្លាំង វ៉ៃត្រូវឆាប់ឲ្យបាក់ស្រុត»។

បឺត សង្ឃឹម ដែលបានចាប់ផ្តើមអាជីពប្រដាល់តាំងពីឆ្នាំ២០១១ ទទួលបានជោគជ័យដ៏ធំធេងដោយបានឈ្នះខ្សែក្រវាត់ IPCC ឆ្នាំ២០២៣, ខ្សែក្រវាត់ស្រាបៀរកម្ពុជា ឆ្នាំ២០២១ និងខ្សែក្រវាត់ Extrem Kun Khmer ឆ្នាំ២០២៤។ រូបគេឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០២១ និងឆ្នាំ២០២៣ ហើយចុងក្រោយបំផុតឈ្នះរង្វាន់រថយន្ត១គ្រឿង។ រូបគេមានបច្ចេកទេសល្អតាមរយៈកណ្តាប់ដៃ ទាត់ និងកែង ព្រមទាំងជង្គង់ដែលស្ទើរតែគ្មានកីឡាករណាមានសមត្ថភាពដូចសម្រាប់ទម្ងន់៥៧គូឡូក្រាមដូចគ្នា។

ចំណែក ពេជ្រ ប៊ុនសិទ្ធ កូនសិស្សរបស់លោកគ្រូ ពេជ្រ សុផាន់ ក៏មានសមត្ថភាពមិនធម្មតាក្នុងរយៈពេល២ឆ្នាំចុងក្រោយ។ រូបគេបានប្រកួតឈ្នះខ្សែក្រវាត់ខារ៉ាបាវនៅសង្វៀនបាយ័ន កាលពីឆ្នាំ២០២៣ ឈ្នះខ្សែក្រវាត់នៅសង្វៀន PNN និងឈ្នះខ្សែក្រវាត់ KKF នៅសង្វៀនបាយ័ន នៅឆ្នាំ២០២៤។ ចំណុចពិសេសរបស់កីឡាកររូបនេះគឺកណ្តាប់ដៃល្អ និងកែង ហើយស៊ូធន់ល្អ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


