កីឡា
អត្តពលិកកម្ពុជា១០នាក់ប្រកួតដណ្តើមមេដាយមាស ឃីកបុកស៊ីងអាស៊ី ចាប់ពីថ្ងៃនេះ
អត្តពលិកកម្ពុជាច្រើននាក់បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២៤ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែក៏មានកីឡាករ កីឡាការិនីជាច្រើនរូបបានចាញ់អស់ឱកាស។

តាមព័ត៌មានច្បាស់ការណ៍របស់វេបសាយសហព័ន្ធកីឡាឃីកបុកស៊ីងអាស៊ីបានបង្ហាញថា កីឡាករ និងកីឡាការិនី១០នាក់បានឈានដល់វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមមេដាយមាស ខណៈមានកីឡាករ កីឡាការិនីខ្លះទៀតត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចាប់ពីថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤នេះទៅ នឹងមានការប្រកួតវគ្គផ្តាច់ព្រ័ត្របណ្តើរៗហើយ ដូច្នេះនឹងរកឃើញម្ចាស់មេដាយមាស ក្នុងនោះក៏នឹងមានកីឡាករ កីឡាការិនីកម្ពុជាដែរដែលត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ។
អត្តពលិកកម្ពុជាក្នុងវគ្គផ្តាច់ព្រ័ត្រ
- កីឡាករ ព្រុំ សំណាង vs អ៊ូបេគីស្ថាន/អ៉ីរ៉ាក់ វគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា K1-៨៦គីឡូក្រាម
- កីឡាការិនី ឆា ចាន់ដេង vs Khati Solomi (ឥណ្ឌា) វគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា-៤៨គីឡូក្រាម
- កីឡាការិនី ទូច ចាន់វត្តី vs Pieters Diandra Ariesta (ឥណ្ឌូណេស៊ី) វិញ្ញាសា KL ទម្ងន់ -៥៥គីឡូក្រាម។
- កីឡាករ ឈុង វិសាល vs Nguyen Si Thang (វៀតណាម) វិញ្ញាសា FC -៥១គីឡូក្រាម
- កីឡាការិនី ទួន ស្រីភីន vs Alkharif Seham (គុយវែត) វិញ្ញាសា K1-៥៦គីឡូក្រាម
- កីឡាការិនី នៅ ស្រីពៅ vs Neelakandan Neena (ឥណ្ឌា) វិញ្ញាសា LC -៥៥គីឡូក្រាម
- កីឡាករ ហ៊ឹម គឹមរៀង vs Nguyen Ngoc Hoang (វៀតណាម) វិញ្ញាសា LK-៥៤គីឡូក្រាម
- កីឡាករ វ៉ុន គីមចេង vs Akhmedov Aydos (អ៊ូបេគីស្ថាន) វិញ្ញាសា LC-៥៧គីឡូក្រាម
- កីឡាករ សុខ រិទ្ធ vs Phrommakhot Netipong (ថៃ) វិញ្ញាសា LK-៥១គីឡូក្រាម
- កីឡាការិនី Delaunay Emma vs Pham Huynh Yen my (វៀតណាម) វិញ្ញាសា LK-៦០គីឡូក្រាម
អត្តពលិកកម្ពុជាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- កីឡាករ ទេព យិនយ៉ាន vs Darkhan Polat វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា LC -៦៩គីឡូក្រាម
- កីឡាករ សាំង សាមិត្ត Vs Afaneh Mohannad (ហ្សកដានី) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ្ញាសា LC-៧៩គីឡូក្រាម
- កីឡាករ រី បូរាជ vs Omrani Javad (អ៉ីរ៉ង់) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា KL-៧៤គីឡូក្រាម
- កីឡាករ ខាំ ក្លានាង Vs Pham Duy Anh (វៀតណាម) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ K1-៥១គក
- កីឡាករ សៃណី សៃណេត រង់ចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា K1-៥៤គីឡូក្រាម
- កីឡាករ ហ៊ុន ច័ន្ទរាជ vs Aldabergenov Adilet (កាហ្សាស្ថាន) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា LK-៩១គីឡូក្រាម
- កីឡាករ ថា វ៉ាន់ថន vs Muhammaddjonov Movlonbek (អ៊ូបេគីស្ថាន) វិញ្ញាសា K1-៥៧គីឡូក្រាម
- កីឡាករ ស៊ូ កក្កដា vs Sodikov Asilbek (អ៊ូបេគីស្ថាន) វិញ្ញាសា K1-៦៣,៥គីឡូក្រាម
- កីឡាការិនី មឿយ ស៊ឹង vs Khamzina Shara (កាហ្សាស្ថាន) វិញ្ញាសា K1-៦០គីឡូក្រាម
- កីឡាករ Thiago Teixira vs Jamshidvand Ehsan (អ៉ីរ៉ង់) វិញ្ញាសា LK-៨១គីឡូក្រាម
- កីឡាករ វៀត ប៊ុនឌឿន vs Duisenov Dulat (កាហ្សាស្ថាន) វិញ្ញាសា LK-៦០គីឡូក្រាម










អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


