កីឡា
រឿង សុភ័ណ្ឌ ៖«ដល់ពេល ត្រូវហ៊ានវ៉ៃជាមួយអ្នកខ្លាំងលំដាប់ពិភពលោក»
ដៃភ្លើងជើងរន្ទះ រឿង សុភ័ណ្ឌ ត្រូវធ្វើការធ្ងន់មែនទែននៅពេលរូបគេធ្វើដំណើរទៅប្រឈមនឹងម្ចាស់ផ្ទះអង់គ្លេស Luke Whelan នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងឡុងដ៍សម្រាប់ការប្រកួតដែលត្រូវបានដាក់រហស្សនាម«គុនខ្មែរ ប៉ះ មួយថៃ»។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានកម្ពុជាកាលពីរសៀលថ្ងៃទី១៤ ខែតុលា រឿង សុភ័ណ្ឌ បានប្រាប់ថា រូបគេចាញ់ត្រជាក់ ដូច្នេះការប្រកួតនៅប្រទេសអង់គ្លេសនាថ្ងៃទី១៩ ខែតុលានេះគឺបារម្ភរឿងអាកាសធាតុ ប៉ុន្តែសម្រាប់អាហារគ្មានបញ្ហាអ្វីគួរឲ្យបារម្ភនោះទេ។ ជាមួយគ្នានេះ រូបគេបានទទួលស្គាល់ពីការចាញ់ប្រៀបផ្នែកខាងកាយសម្បទា ដោយសារកីឡាករខ្ពស់ជាងឆ្ងាយ។
ទោះបីជាយ៉ាងណា រឿង សុភ័ណ្ឌ មានការជឿជាក់លើខ្លួនឯងដែលអាចធ្វើបាន។ កីឡាករបាននិយាយថា ៖«ខ្ញុំមានអារម្មណ៍ថា មិនអីទេ ពីព្រោះយើងជាអ្នកកីឡា។ គេចមិនផុតទេ ចង់វ៉ៃជាមួយអ្នកខ្សោយដល់ពេលណាទៀត។ ដល់ពេលវេលាដែលយើងត្រូវតែហ៊ានវ៉ៃជាមួយអ្នកលំដាប់ហើយ។ ខ្ញុំក៏ធ្លាប់ជួបអ្នកខ្លាំងច្រើនហើយ ដូច្នេះលើកនេះក៏មិនអីដែរ។ ខ្ញុំគិតថា ខ្ញុំអាចធ្វើបាន ហើយខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ បើចាញ់គឺចាញ់ដោយអស់ចិត្ត»។

ដៃគូរបស់ រឿង សុភ័ណ្ឌ គឺកីឡាករម្ចាស់ផ្ទះអង់គ្លេស Luke Whelan អាយុ៣៣ឆ្នាំ បានប្រឡូកក្នុងអាជីពប្រដាល់ឃីកបុកស៊ីង និងមួយថៃអស់រយៈពេល១៥ឆ្នាំហើយ។ កីឡាករមានកម្ពស់១.៨៥ម៉ែត្រ ធ្លាប់ប្រកួត៧៣ដង ក្នុងនោះឈ្នះ៥៧ដង ចាញ់១៤ដង និងស្មើ២ដង ហើយជាកីឡាករលំដាប់លេខ១ទម្ងន់៧០គីឡូក្រាមនៅប្រទេសអង់គ្លេស។
កីឡាករ Luke Whelan បានឈ្នះខ្សែក្រវាត់ចំនួន៨ខ្សែគឺ ជើងឯកពិភពលោក៦ខ្សែនៅស្ថាប័ន IKF, FIBA, KGP, ISKA, ជើងឯកទ្វីបអឺរ៉ុប European Championship និងជើងឯកចក្រភពអង់គ្លេស២លើក។

ការជួបគ្នាជាមួយអ្នកលេងគុនខ្មែរ រឿង សុភ័ណ្ឌ មិនមានអ្វីគួរឲ្យបារម្ភខ្លាំងសម្រាប់កីឡាករអង់គ្លេសរូបនេះទេ ពីព្រោះរូបគេបានឆ្លងកាត់ដៃគូខ្លាំងៗជាច្រើនស្ទើរទូទាំងពិភពលោក និងជាការប្រកួតនៅទឹកដីកំណើតខ្លួនឯងរឹតតែមានកម្លាំងចិត្ត។
ផ្ទុយទៅវិញជាការប្រកួតមួយដ៏លំបាកសម្រាប់ រឿង សោភ័ណ្ឌ ដែលត្រូវធ្វើដំណើរទៅទឹកដីអង់គ្លេសចម្ងាយរាប់ពាន់គីឡូម៉ែត្រ ហើយប៉ះដៃគូជាម្ចាស់ផ្ទះ និងមានកម្ពស់ខ្ពស់ជាងថែមទៀត។

ជំនួបរវាង រឿង សុភ័ណ្ឌ និង Luke Whelan រៀបចំដោយស្ថាប័នប្រដាល់មួយថៃ MTGP នៅសង្វៀន Might Night London នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយមានកីឡាករ ព្រុំ សំណាង និង ថៃ រ៉េត ក៏ទៅប្រកួតនៅទីនោះដែរ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


