កីឡា
U17 កម្ពុជាប្រជែងក្រុមខ្លាំង អាហ្វហ្គានីស្ថាន ខណៈ ហ្វីលីពីន និង ម៉ាកាវអស់ឱកាស
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នា (U17) ត្រូវប្រជែងខ្លាំងមែនទែនជាមួយ អាហ្វហ្គានីស្ថាន ដើម្បីចំណាត់ថ្នាក់លេខ១ ឬលេខ២ វគ្គជម្រុះសន្សំពិន្ទុពូល B ពានរង្វាន់ AFC U17 Asian Cup ឆ្នាំ២០២៥។

ឆ្លងកាត់ការប្រកួត២លើក និង៣លើកកន្លងទៅឃើញក្រុមពីរហើយនៅក្នុងពូល B ដែលអស់ឱកាសប្រជែងយកលេខ១ និងលេខ២ក្នុងពូលគឺ ម៉ាកាវ និង ហ្វីលីពីន។ ហ្វីលីពីនបានឆ្លងកាត់៣ប្រកួតដោយបានឈ្នះ ម៉ាកាវ ៧-០ ប៉ុន្តែចាញ់ អាហ្វហ្គានីស្ថាន ០-៨ និងចាញ់ បង់ក្លាដែស ០-១ ដូច្នេះរកបានតែ៣ពិន្ទុ អស់ឱកាសហើយ បើទោះបីជានៅសល់១ប្រកួតទៀតជាមួយម្ចាស់ផ្ទះកម្ពុជា។

ម៉ាកាវ បានចាញ់៣ប្រកួតជាប់គ្នាគឺចាញ់ហ្វីលីពីន ០-៧, ចាញ់កម្ពុជា ០-១ និងចាញ់ អាហ្វហ្គានីស្ថាន ០-៩ នៅបាតតារាង។ យ៉ាងណា ក្រុមដែលទទួលបានជ័យជម្នះលើម៉ាកាវមិនត្រូវបានគិតពិន្ទុ ឬគ្រាប់បាល់ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូលទេ ដោយសារពូល B មាន៥ក្រុម ខណៈពូលមួយចំនួនទៀតមានតែ៤ក្រុម។

ពេលនេះមានតែ៣ក្រុមប៉ុណ្ណោះដែលត្រូវប្រជែងគ្នាគឺអាហ្វហ្គានីស្ថាន កម្ពុជា និង បង់ក្លាដែស។ ក្រុមយុវជនអាហ្វហ្គានីស្ថានពិតជាបង្កការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយពួកគេបានលត់ក្រុម ហ្វីលីពីន ៨-០ និង ម៉ាកាវ ៩-០ ដើម្បីរកបាន៦ពិន្ទុពេញឈរលើកំពូលតារាង។ ចំណែកក្រុមម្ចាស់ផ្ទះកម្ពុជាក៏មិនទាន់ស្គាល់បរាជ័យដែរគឺឈ្នះ បង់ក្លាដែស ១-០ និង ឈ្នះ ម៉ាកាវ ១-០ ដើម្បីមាន៦ពិន្ទុ ឈរលេខ២ក្នុងពូល ខណៈបង់ក្លាដែសបានឈ្នះ ហ្វីលីពីន ១-០ និងចាញ់ កម្ពុជា ០-១ មាន៣ពិន្ទុ ឈរលេខ៣ក្នុងពូល ប៉ុន្តែមិនទាន់អស់ឱកាសទេដោយត្រូវប្រកួតជាមួយ អាហ្វហ្គានីស្ថាន និង ម៉ាកាវ។

សម្រាប់កម្ពុជាត្រូវតែធ្វើយ៉ាងណារកឲ្យបានពិន្ទុក្នុងលក្ខខណ្ឌស្មើ ឬឈ្នះ អាហ្វហ្គានីស្ថាន ទើបមានលទ្ធភាពប្រជែងក្រុមលេខ១ ឬលេខ២ល្អបំផុតក្នុងពូល ប៉ុន្តែប្រសិនបើចាញ់គឺពិបាកប្រជែងយកលេខ២ល្អបំផុតណាស់ ពីព្រោះកម្ពុជាគ្រាប់បាល់ចំណេញតិចមែនទែម។ ក្រៅពីនោះក៏ត្រូវការឈ្នះគ្រាប់បាល់ឲ្យបានច្រើនលើ ហ្វីលីពីន ទើបកាន់តែប្រសើរ ប៉ុន្តែហ្វីលីពីន ទំនងជាមិនចង់វិលត្រឡប់ទៅស្រុកវិញដោយដៃទទេនោះទេ។

កម្មវិធីប្រកួតបន្ទាប់
- បង់ក្លាដែស vs ម៉ាកាវ (ម៉ោង៤រសៀល ថ្ងៃទី២៥ តុលា)
- កម្ពុជា VS អាហ្វហ្គានីស្ថាន (ម៉ោង៧យប់ ថ្ងៃទី២៥ តុលា)
- អាហ្វាហ្គានីស្ថាន vs បង់ក្លាដែស (ម៉ោង៤រសៀល ថ្ងៃទី២៧ តុលា)
- កម្ពុជា vs ហ្វីលីពីន (ម៉ោង៧យប់ ថ្ងៃទី២៧ តុលា)


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ