កីឡា
កីឡា១២ប្រភេទចាប់ប្រកួតថ្ងៃនេះ ក្នុងកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤
កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នឹងបើកជាផ្លូវការនៅថ្ងៃទី៣០ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

តាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្ហាញថា កីឡាជាតិ លើកទី៤ មានកីឡាចំនួន៣៦ប្រភេទ និងកីឡាជាតិជនពិការ លើកទី២ មានកីឡា១៣ប្រភេទ។ កីឡាមួយចំនួនត្រូវចំណាយពេលច្រើនថ្ងៃក្នុងការប្រកួត ដូច្នេះកីឡាខ្លះត្រូវប្រកួតមុនពិធីបើកជាផ្លូវការ។
ខាងក្រោមជាកីឡាចំនួន១២ប្រភេទដែលចាប់ផ្តើមដំណើរការប្រកួតពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
កីឡាជាតិ លើកទី៤
- បាល់ទាត់ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ទី៨ ខែវិច្ឆិកា នៅវិទ្យាស្ថានជាតិអប់រំ កាយ និងកីឡា, វិទ្យាល័យបឹងកេងកង វិទ្យាល័យបឹងត្របែក ជ្រោយចង្វារ និងវិទ្យាល័យច្បារអំពៅ។
- បាល់ទះ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ទី៨ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាល័យវត្តកោះ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
- បាល់បោះ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលហ្វឺកហ្វឺនជាតិ ក្រោយអគារ NOCC និងទីលានបាល់បោះខាងក្រៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
- ចំបាប់ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ទី១ ខែវិច្ឆិកា នៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
- វាយកូនបាល់ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ទី២ ខែវិច្ឆិកា នៅទីលានវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
- សីដក់ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ទី២ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
- ហុកគី ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ទី២ ខែវិច្ឆិកា នៅសាលរោងដំរី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
- ជឺជីតស៊ូ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ទី១ ខែវិច្ឆិកា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
- អុកចត្រង្គ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ទី១ ខែវិច្ឆិកា នៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
- វ៉ូវីណាម ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ទី២ ខែវិច្ឆិកា នៅអគារ សសយក រាជធានីភ្នំបេញ។
កីឡាជាតិជនពិការ លើកទី២
- លើកទម្ងន់ជនពិការ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ទី៣១ ខែតុលា នៅមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន។
- អេឡិចត្រូនិកជនពិការ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ទី៧ ខែវិច្ឆិកា នៅភូមិទួលរកា៣ សង្កាត់ចង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


