កីឡា
«កីឡាសម្រាប់ទាំងអស់គ្នា» ជាកម្មវិធីសម្រាប់មហាជនចូលរួមដើម្បីកម្សាន្តតាមបែបវប្បធម៌ ភាពសប្បាយរីករាយ លើកកម្ពស់ សុខុមាលភាព
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រារព្ធកម្មវិធី «កីឡាសម្រាប់ទាំងអស់គ្នា» ជាកម្មវិធីសម្រាប់មហាជនចូលរួមដើម្បីកម្សាន្តតាមបែបវប្បធម៌ ភាពសប្បាយរីករាយ លើកកម្ពស់ សុខុមាលភាព នៅខេត្តរតនគិរី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា កម្មវធី «កីឡាសម្រាប់ទាំងអស់គ្នា» (Sports For All) ឆ្នាំ២០២៥ ក្រោមប្រធានបទ “សុខភាពជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប” នៅបឹងកន្សែង ខេត្តរតនគិរី។ ជាកម្មវិធីសម្រាប់មហាជនទូទៅក្នុងសង្គម គ្រប់វ័យ គ្រប់ភេទ គ្រប់មជ្ឈដ្ឋាន បានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសកម្មភាពកម្សាន្តតាមបែបវប្បធម៌ភាពសប្បាយរីករាយ លើកកម្ពស់សុខភាព សុខុមាលភាព និងឈានទៅអភិវឌ្ឍវស័យកីឡាជាតិ។

អ្នកជំនាញផ្នែកកីឡារូបនេះបន្ថែមទៀតថា សកម្មភាពលេងកីឡាក៏ធ្វើឱ្យមនុស្សគ្រប់រូបមានសុខភាពល្អ រូបរាងកាយមាំមួន អារម្មណ៍ស្រស់ថ្លា ស្មារតីរឹងមាំ ប្រាជ្ញាវាងវៃ ដោយបានបញ្ចេញជាតិពុលពីក្នុងខ្លួន កាត់បន្ថយភាពស្ត្រេស ភាពតានតឹងក្នុងអារម្មណ៍ ទប់ស្កាត់ជំងឺផ្សេងៗ និងបានកាត់បន្ថយថ្លៃព្យាបាល ជំងឺទៀតផង។

បញ្ជាក់ដែរថា កម្មវិធី «កីឡាសម្រាប់ទាំងអស់គ្នា» (Sports For All) ឆ្នាំ២០២៥ ដែលធ្វើឡើងនៅខេត្តរតនគីរីនេះមានលេងលើប្រភេទកីឡាដូចជា ជិះកង់ រត់ចម្ងាយ កីឡាទាត់សី កីឡាល្បក្កតោ ហាត់ប្រាណតាមចង្វាក់ភ្លេង និងកីឡាទាញព្រ័ត្រ។ ព្រឹត្តិការណ៍នេះមានសិស្សានុសិស្ស មន្ត្រីរាជការ ប្រជាជននៅក្នុងខេត្តរតនគិរី គណៈកម្មការបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី រដ្ឋបាលខេត្តរតនគិរីសរុបចំនួនប្រមាណ ១០០០ នាក់៕





អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


