កីឡា
អត្តពលិក៩៩នាក់ប្រកួតកីឡាគុនដាវ នៅ Peak Mall ក្នុងកីឡាជាតិ
កីឡាគុនដាវ បានក្លាយជាកីឡាតែមួយគត់រៀបចំការប្រកួតនៅផ្សារក្នុងចំណោមកីឡា៣៦ប្រភេទនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ មានកីឡា១៣ប្រភេទដែលបានចាប់ដំណើរការប្រកួតពីថ្ងៃទី៣១ ខែតុលា ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

កីឡាគុនដាវមានកីឡាករ កីឡាការិនីចំនួន៩៩នាក់មកពីរាជធានី-ខេត្ត១២ និងក្រសួង២ ប្រកួតប្រជែងលើ៦វិញ្ញាសា (៦មេដាយមាស) នៅផ្សារទំនើប The Peak Mall ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ចាប់ពីថ្ងៃទី៤ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

សហព័ន្ធកីឡាគុនដាវកម្ពុជាបានសហការជាមួយផ្សារទំនើប រៀបចំការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ដែលជាការរួមចំណែកជំរុញឲ្យវិស័យកីឡាមួយរីកចម្រើនលើឆាកអន្តរជាតិ។ មុនពេលព្រឹត្តិការណ៍ប្រកួតឈានចូលមកដល់ សហព័ន្ធកីឡាគុនដាវកម្ពុជាក៏បានរៀបចំសិក្ខាសាលា និងរៀបចំការកម្សាន្តនានាសម្រាប់មហាជនទូទៅផង។

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ត្រូវបានរៀបចំពិធីបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដែល រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយ សហព័ន្ធកីឡាជាតិ និងក្រសួង ស្ថាប័ន រាជធានីខេត្ត។
ព្រឹត្តិការណ៍ពហុកីឡាដែលមានរយៈ១១ថ្ងៃនេះមានការប្រកួតតាមបណ្តាទីលានជាច្រើនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាមួយចំនួនដូចជា ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ក្រោមបុព្វបទ «កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ»។ ជាមួយគ្នានេះគណៈកម្មការរៀបចំការប្រកួតក៏បានកំណត់យុទ្ធនាការអប់រំចំនួន៥គឺ ១. កីឡារស់ក្នុងសន្តិភាព ២.ប្រជាជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត ៣.កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី ៤.កីឡាបៃតង កីឡាស្អាតស្អំ និង៥.កីឡាគ្មានសារធាតុដូប៉ា-ដូពីង៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


