កីឡា
ត្រឹមជាង១សប្តាហ៍ កីឡាករគុនខ្មែរ៤រូបឈ្នះខ្សែក្រវាត់នៅម៉ាឡេស៊ី
កីឡាករប្រដាល់គុនខ្មែរ៤រូបបានឈ្នះខ្សែក្រវាត់នៅប្រទេសម៉ាឡេស៊ី ក្នុងរយៈពេលត្រឹមជាងមួយសប្តាហ៍កន្លងទៅនេះពោលគឺគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
កីឡាករ សូត្ររ ខេវិន

កីឡាករគុនខ្មែរ សូត្រ ខេវិន បានឈ្នះខ្សែក្រវាត់ Super Muay នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីផ្តួលកីឡាករម្ចាស់ផ្ទះ Hakim ឲ្យសន្លប់នៅក្នុងទឹកទី១តាមរយៈផ្លែកែងដ៏គ្រោះថ្នាក់ កាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
កីឡាករ រិទ្ធ ភូលូ

កីឡាករគុនខ្មែរ រិទ្ធ ភូលូ មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ បើទោះបីជារូបគេមិនអាចផ្តួលកីឡាករម៉ាឡេស៊ី Abe Long ប៉ុន្តែរូបគេទទួលបានជ័យជម្នះដោយពិន្ទុដើម្បីគ្រងខ្សែក្រវាត់ Super Muay កាលពីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។
កីឡាករ ពេជ្រ អាទិទេព

រយៈពេល៧ថ្ងៃក្រោយមក កូនសិស្សរបស់លោកគ្រូ ពេជ្រ សុផាន់ ២នាក់បានធ្វើដំណើរទៅប្រកួតនៅប្រទេសម៉ាឡេស៊ី។ នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ពេជ្រ អាទិទេព បានយកឈ្នះកីឡាករម៉ាឡេស៊ី Izzt Zaki ដើម្បីទទួលបានខ្សែក្រវាត់១គ្រឿងទម្ងន់៥៧គីឡូក្រាម។
កីឡាករ ពេជ្រ កក្កដា

មួយថ្ងៃក្រោយមក ពេជ្រ កក្កដា បានប្រើពេល៥ទឹកពេញដើម្បីយកឈ្នះពិន្ទុកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី ប៉ុន្តែកីឡាករកម្ពុជាបានវាយឲ្យអាជ្ញាកណ្តាលរាប់កីឡាករម្ចាស់ផ្ទះ៣លើក នៅថ្ងៃទីអាទិត្យ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីគ្រងខ្សែក្រវាត់ទម្ងន់៥៧គីឡូក្រាម។
បើគិតទាំងការប្រកួតក្នុងស្រុកផង មានកីឡាករកម្ពុជាជាច្រើននាក់ទៀតដែលបានឈ្នះខ្សែក្រវាត់ដូចជា ធឿន ធារ៉ា, ពេជ្រ សម្បត្តិ, អេ មាំម៉ារីនភូថង និង ហុងសុវណ្ណ ចាន់សុធី ជាដើម៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


