កីឡា
គ្រូបង្ហាត់គុនខ្មែរ៣រូបកំពុង ជោគជ័យខ្លាំងនាពេលបច្ចុប្បន្ន
លោក អេ ភូថង, ពេជ្រ សុផាន់ និង ធន់ សុភា អាចត្រូវបានចាត់ទុកជាគ្រូបង្ហាត់ប្រដាល់គុនខ្មែរដែលទទួលបានជោគជ័យបំផុតនាពេលបច្ចុប្បន្ន បន្ទាប់ពីពួកគាត់បានឈប់ពីអាជីពប្រដាល់ និងចាប់អាជីពគ្រូបង្ហាត់។
លោក អេ ភូថង

អតីតអ្នកប្រដាល់ល្បីឈ្មោះ អេ ភូថង បានចាប់ផ្តើមអាជីពជាគ្រូបង្ហាត់ពេញលេញក្នុងឆ្នាំ២០០៥ បន្ទាប់ពីប្រកបអាជីពឡើងសង្វៀនប្រដាល់អស់រយៈប្រហែលជាង២០ឆ្នាំ។ លោកជាគ្រូបង្វឹកម្នាក់ដែលបណ្តុះបណ្តាលកូនបង្កើតរបស់ខ្លួនទទួលបានជោគជ័យបំផុតគឺ ម៉ឺន មេឃា, អេ អាំម៉ារីនភូថង និង អេ យ៉ានុត។ កូនទាំង៣របស់លោកសុទ្ធតែក្លាយជាកីឡាករលំដាប់ជួរមុខដោយទទួលបានប្រាក់តម្លៃខ្លួនខ្ទង់ពាន់ដុល្លារ ឈ្នះខ្សែក្រវាត់ជាច្រើន និងរង្វាន់រថយន្តថែមទៀត។ កូនសិស្សដែលទទួលបានជោគជ័យបំផុតគឺ ធឿន ធារ៉ា ដែលបានខ្សែក្រវាត់ជាច្រើនខ្សែ រថយន្ត និងវីឡា។
លោក ពេជ្រ សុផាន់
លោក ពេជ្រ សុផាន់ កំពុងទទួលបានជោគជ័យក្នុងអាជីពគ្រូបង្វឹកច្រើនជាងអាជីពជាកីឡាករ។ លោកធ្លាប់ជាកីឡាករអស់រយៈពេលជាង១៥ឆ្នាំគិតចាប់តាំងពីឆ្នាំ២០០៩ ប៉ុន្តែក្រោយមក លោកបានធ្វើជាគ្រូជំនួយនៅក្លិបប្រដាល់ក្រសួងការពារជាតិ។ ក្រោយមកលោកបានបើកក្លិបប្រដាល់ផ្ទាល់ខ្លួនដែលទទួលបានកូនសិស្សចូលហ្វឹកហាត់ជាបន្តបន្ទាប់។

បុរសដែលល្បីគ្រូកម្លាំងបាយមានកូនសិស្សជាច្រើនកំពុងទទួលបានជោគជ័យ។ ជាក់ស្តែង ពេជ្រ សម្បត្តិ ជាកីឡាករលំដាប់ឈានមុខគេទម្ងន់៦០គីឡូក្រាមដែលមានតម្លៃខ្លួនមិនក្រោមពាន់ដុល្លារឡើយ។ កីឡាកររូបនេះទទួលបានជោគជ័យច្រើនណាស់ដោយមានខ្សែក្រវាត់ជាច្រើន និងរង្វាន់រថយន្តថែមទៀត។ ជាមួយគ្នានេះ អ្នកគាំទ្រមិនអាចរំលងបានទេ កីឡាករ ពេជ្រ ប៊ុនសិទ្ធ, ពេជ្រ អាទិទេព, ពេជ្រ កក្កដា និងកីឡាករត្រកូលពេជ្រជាច្រើនទៀតកំពុងលេចធ្លោ។
លោក ធន់ សុភា

លោក ធន់ សុភា ជាគ្រូបង្វឹកដែលមិនសូវនិយាយច្រើនទេ ប៉ុន្តែកូនសិស្សរបស់លោកជាច្រើនកំពុងជោគជ័យ។ ផ្តើមអាជីពប្រដាល់នៅអំឡុងឆ្នាំ១៩៩៨ លោកបានចាប់ផ្តើមបង្ហាត់ប្រហែលឆ្នាំ២០១២នៅក្លិបប្រដាល់របស់សមាគមកីឡាក្រសួងការពារជាតិ។ កូនសិស្សរបស់លោកដែលកំពុងលេចធ្លោដូចជា ប៊ុន សុធា, លន បញ្ញា, ធន់ រិទ្ធី, ធន់ ផានិត, ធន់ មករា, ធន់ អៀងឡៃ ជាដើម។
ក្រៅពីគ្រូល្បីទាំង៣ខាងលើ នៅមានគ្រូជាច្រើនទៀតដែលកំពុងទទួលបានជោគជ័យក្នុងអាជីពដូចជា លោក សេន ប៊ុនថេន, បឺត ខាំ, ហង្ស សឿន, ស្វាយ សុខុន ជាដើម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


