កីឡា
ជើងខ្លាំង Garcia អាចជួបកីឡាករជប៉ុន Anpo ក្រៅផ្លូវការចុងខែធ្នូ
កីឡាករប្រដាល់សកល Ryan Garcia គ្រោងនឹងត្រឡប់មកកាន់សង្វៀនវិញដោយប្រកួតក្រៅផ្លូវការជាមួយអ្នកប្រដាល់ប្រដាល់ជប៉ុន Rukiya Anpo នៅទីក្រុងតូក្យូ បើទោះបច្ចុប្បន្នរូបគេកំពុងជាប់បម្រាមពីការប្រើប្រាស់សារធាតុហាមឃាត់។

កាលពីខែខែមិថុនា កីឡាករ Garcia ត្រូវបានពិន័យដោយការប្រកួតរយៈពេលមួយឆ្នាំ ដោយគណៈកម្មការអត្តពលិករដ្ឋញូវយ៉កជុំវិញ បន្ទាប់ពីធ្វើតេស្តវិជ្ជមានថ្នាំ Ostarine ជាសារធាតុប៉ូវកម្លាំង។ ការធ្វើតេស្តវិជ្ជមានបានកើតឡើងមុនការប្រកួតជាមួយកីឡាករ Devin Haney ក្នុងជំនួបដណ្ដើមខ្សែក្រវាត់ WBC Super Lightweight។ ការប្រកួតនោះ Garcia បានឈ្នះការប្រកួតដោយពិន្ទុជាឯកច្ឆ័ន្ទ ប៉ុន្តែមិនទទួលបានខ្សែក្រវាត់ទេ ដោយសាររកឃើញសារធាតុហាមឃាត់។
Ryan Garcia រហូតដល់រដូវក្តៅឆ្នាំ២០២៥ទើបផុតបំរាម ប៉ុន្តែក្នុងពេលជាមួយគ្នានេះ រូបគេអាចប្រកួតក្រៅផ្លូវការបានដោយគ្រោងកីឡាករជប៉ុន Rukiya Anpo នៅថ្ងៃទី៣០ ខែធ្នូ។ ទោះបីជាគណៈកម្មការកីឡារដ្ឋញូវយ៉ក បានព្យួររយៈពេលមួយឆ្នាំ ដល់ខែមេសា ឆ្នាំ២០២៥។

ចំពោះគណៈកម្មាការអត្តពលិកគ្រប់រដ្ឋទាំងអស់ក្នុងទឹកដីសហរដ្ឋអាមេរិក ជាធម្មតាពូកគេអាចរក្សាការពិន័យនិងព្យួរមិនឲ្យចូលរួមការប្រកួតបាននៅតែក្នុងទឹកដីខ្លួនប៉ុណ្ណោះ។ តាមការគ្រោងទុក ប្រកួតនៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕
ប្រែសម្រួល៖ ផា រតនា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


